កម្មកររោងចក្រកាបូប៤៥នាក់ដួលសន្លប់បន្ដគ្នាដោយមិនដឹងមូលហេតុ
ណារ៉ា
-

កំពង់ស្ពឺ៖ កាលពី​វេលា​ម៉ោង១០និង២០នាទី​ព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ មានហេតុការណ៍បង្កការភ្ញាក់ផ្អើលកើតឡើងនៅតាម​ផ្លូវជាតិ​លេខ ៤៤ ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយសារ​កម្មករ​រោងចក្រ​ផលិត​កាបូប ក្រុមហ៊ុន ស៊ីក្លូរ ខេ​ម​បូ​ឌា នៅខេត្តកំពង់ស្ពឺ ចំនួន៤៥នាក់បានដួលសន្លប់ក្នុងចំណោមកម្មករសរុបចំនួន២៣៥០ នាក់។

ក្រោយ​កើតហេតុភ្លាមៗ ត្រូវបាន​គេ​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​សម្ព​ព​សុ​ណា​ចំនួន១៧នាក់ និង​ពេទ្យ​បង្អែក​ខេត្ត២៨នាក់។ ចំណែក​មូលហេតុ​នៃ​ការដួលសន្លប់​វិញ គេ​មិនទាន់​ដឹង​ផ្ដើមចេញ​ពីអ្វី​ឡើយ ខណៈ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ៕