លោក វិល្លាម៖ «រដ្ឋគួរពង្រឹងប្រព័ន្ធសង្គមកិច្ច ដោយប្រមូលយកចាស់ជរា អត់ការងារធ្វេី ចាស់ជរាអានាថា ថែទាំងក្នុងមជ្ឈមណ្ឌលមួយ»
ណារ៉ា
-

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បើតាមគណនេយ្យហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានបង្ហោះសារសម្ដែងការអាណិតអាសូរយ៉ាងខ្លាំងចំពោះជីវិតពលរដ្ឋក្រីក្រលំបាក ពិសេសចាស់ជរាតែម្ដង ។

លោក វិល្លាម បានរៀបរាប់ថា៖ «ពិតជាគួរអោយស្រណោះណាស់.....!! រដ្ឋគួរពង្រឹងប្រព័ន្ធសង្គមកិច្ច ដោយប្រមូលយកចាស់ជរា អត់ការងារធ្វេីចាស់ជរាអានាថា ថែទាំងក្នុងមជ្ឈមណ្ឌលមួយដែលបង្កេីតការងារស្រាលៗក្នុងមជ្ឈមណ្ឌលនោះហេីយថែទាំងពួកគាត់ . នេះជាដំណោះស្រាយចំពោះកិច្ច
រីឯប្រព័ន្ធសង្គមកិច្ចថ្មីមួយទៀត គឺការដកពន្ធទុក ឬយកពន្ធពីពលរដ្ឋដែលពេញកម្លាំងធ្វេីការ ពេលនៅវ័យក្មេង យកទៅវិនិយោគ ហេីយផ្ដល់អោយពលរដ្ឋវិញពេលពលរដ្ឋចូលនុវត្តន៍ ក្នុងវ័យចាស់ជរា ដោយសងត្រលប់ជាប្រព័ន្ធសង្គមកិច្ចថែទាំ ។ សហរដ្ឋអាមេរិក ស្វីស កាណាដា គេធ្វេីបាន ហេតុអីយេីងធ្វេីអត់បាន ?»