ជនជាតិស្បែកខ្មៅនិងជនជាតិវៀតណាម១៧នាក់ ត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះឃាត់ខ្លួន ក្នុងករណី មកលួចស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់
ណារ៉ា
-

ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៍នីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងការិយាល័យជំនាញក្រុង ក្រោមការសម្របសម្រួលផ្លូវច្បាប់ផងនោះ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងបានឃាត់ខ្លួនជនជាតិបរទេសបានចំនួន១៧នាក់ដែលមកលួចស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ក្នុងនៅខនដូ៩៩៩ ស្ថិតនៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

ប្រត្តិបត្តិការណ៏ខាងលើនេះសមត្ថកិច្ចនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏នីតិវិធីបានឃាត់ខ្លួនជនជាតិបរទេសបានចំនួន១៧នាក់ ក្នុងនោះមានជនជាតិស្បែកខ្មីនីហ្សេរិយ៉ាចំនួន១៦នាក់​ និងជនជាតិវៀតណាមចំនួន១នាក់ដែលមករស់នៅដោយខុសច្បាប់ ។
នគរបាលបានឲ្យដឹងថា កម្លាំងនគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋាន អាជ្ញាធរ បានចុះធ្វើការត្រួតពិនិត្យ ការស្នាក់នៅរបស់ជនជាតិនីហ្សេរីយ៉ា នៅក្នុងខនដូ៩៩៩ ចំពោះលទ្ធផលយ៉ាងណានោះ ជំនាញកំពុងពិនិត្យនៅឡើយ ក្នុងករណីរកឃើញថា ពុំមានឯកសារត្រឹមត្រូវ សមត្ថកិច្ចឃាត់ខ្លួននាំទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធិអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ៕