សម្ដេចតេជោ៖ «នៅសល់តែ​៤២ថ្ងៃទៀតប៉ុណ្ណោះ​ ការបោះឆ្នោតនឹងមកដល់»
ណារ៉ា
-

បើតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានមានប្រសាសន៍អោយដឹងថា៖ «ជូនពរបងប្អូនជនរួមជាតិ​ និងក្មួយៗបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា! នៅសល់តែ​៤២ថ្ងៃទៀតប៉ុណ្ណោះ​ ការបោះឆ្នោតនឹងមកដល់។ ច្បាស់ណាស់​ គឺគ្រប់គ្នាចង់បានសន្តិភាព​ និងការរីកចម្រើន។ច្បាស់ណាស់​ គឺគណបក្សប្រជាជនបាននាំមកនូវសន្តិភាព​ និងអភិវឌ្ឍន៍ប្រទេសជាតិបានរីកចម្រើនពិតប្រាកដមកដល់សព្វថ្ងៃនេះ។ យើងចងចាំ​ និងបោះឆ្នោតអោយ​ គណបក្សប្រជាជនកម្ពុជា​ ​ដែល​មានរូបសញ្ញាសម្គាល់​“ ទេវតាបាចផ្កា​“ លេខរៀងទី​២០​ នៅថ្ងៃបោះឆ្នោតទី​ ២៩​ កក្កដា​ ២០១៨​ ខាងមុខនេះ។»