លោក វិល្លាម ទាមទារ និងអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវករណីក្បួនរថយន្តសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍ជាបន្ទាន់
មុននេះបន្ដិចប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានបង្ហោះសារទទូចសូមអោយអាជ្ញាធរមានសមត្ថកិច្ចមេត្ដាពិនិត្យស្រាវជ្រាវករណីក្បួនរថយន្តសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍ជាបន្ទាន់។ លោក វិល្លាម បានសរសេររៀបរាប់ថា៖ «ក្បួនរថយន្តសម្ដេចក្រុមព្រះ ជួបគ្រោះថ្នាក់ចរាចរណ៍មុននេះបន្តិចដោយរថយន្ត Highlander មួ គ្រឿងបេីកបុកចូលក្បួន ករណីគ្រោះថ្នាក់ចរាចរណ៍នេះកេីតនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ករណីនេះបណ្ដាលអោយសម្ដេចក្រុមព្រះនិងអ្នកម្នាងរងរបួសធ្ងន់ធ្ងរនិងបញ្ជូនសង្គ្រោះភ្លាមៗ ។
ទាក់ទិននិងបញ្ហានេះខ្ញុំសូមសម្ដែងការសោកស្ដាយជាពិសេសក្នុងអំឡុងពេលជិតបោះឆ្នោតមកដល់នេះសូមបណ្ដារអ្នកនយោបាយនិងប្រមុខគណបក្សនយោបាយទាំងអស់រក្សាសុវត្តិភាពផ្ទាល់ខ្លួនជៀសវាង មានអ្នកបង្ករអោយសង្គមមានចលាចល ជាពិសេសប្រទេសជិតខាងដែលចង់បង្កេីតអោយមានចលាចលនៅកម្ពុជា ។ ខ្ញុំទាមទារនិងអំពាវនាវអោយអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវរឿងនេះបន្ទាន់ដេីម្បីធានាអោយបាននូវសុវត្តិភាពអ្នកនយោបាយមុនពេលបោះឆ្នោតមកដល់ ។ ភ្នំពេញ .ថ្ងៃអាទិត្យ ទី ១៧ ខែមិថុនា ឆ្នាំ២០១៨ ប្រធានគណបក្សខ្មែរក្រោក» អត្ថបន្ថែម៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់ ខេត្តព្រះសីហនុ ៖ សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃនេះបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គកំពុងយាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។ បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគរថយន្តឈ្នួលហាយលែនឌើរងរបួស៥នាក់ផងដែរ។ អ្នកម្នាង អ៊ុក ផល្លា និងសម្តេចក្រុមព្រះ កំពុងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ ទៅកាន់មន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ហើយករណីនេះនៅមិនទាន់ដឹងភាគីណាចុស ភាគីណាត្រូវនោះទេ ដោយសមត្ថកិច្ចកំពុងវាសវែង។ កាលពីជាង៤ឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរជាមួយរថយន្តដឹកដីនៅឯងផ្លូវជាតិ៦ នាខេត្តកំពង់ចាម ហើយកាលនោះអ្នកម្នាង ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ។ហើយលើកនេះជាលើកទី២ និងមានរបួសធ្ងន់ទៀតផង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។