លោក អ៊ឹម ជីវ៉ា បង្ហោះសារចូលរួមរំលែកទុក្ខចំពោះការសោយទិវង្គតរបស់អ្នកម្នាង អ៊ុក ផល្លា ដោយសារគ្រោះថ្នាក់ចរាចរណ៍ !
ណារ៉ា
-

ពិធីកររូបសង្ហារ និងមានថ្វីមាត់លោក អ៊ឹម ជីវ៉ា បង្ហោះសារសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការសោយទិវង្គតរបស់អ្នកនាង អ៊ុក ផល្លា ក្នុងហេតុការណ៍គញរោះថ្នាក់ចរាចរណ៍។

លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា៖ «ទួលបង្គំខ្ញុំបាទ សូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ អ្នកម្នាង អ៊ុក ផល្លា ដែលបានយាងសោយទីវង្គត នៅវេលារម៉ោង១២:២៣នាទី ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម​ រណឫទ្ធ កាលពីព្រឹកមិញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។
សូមដួងព្រះវិញ្ញាណក្ខន្ធ អ្នកម្នាង បានយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ដោយក្តីគោរពអំពីទួលបង្គំខ្ញំបាទៈ អុឹម ជីវ៉ា អតីតសិស្សសាលាសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ» ៕