ប្រធានគណបក្សខ្មែរក្រោកចេញសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខការសោយទិវង្គតរបស់អ្នកម្នាង អ៊ុក ផល្លា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ !
ណារ៉ា
-

មុននេះបន្ដិចប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានបង្ហោះសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការសោយទិវង្គតរបស់អ្នកម្នាង អ៊ុក ផល្លា ។

ប្រធានគណបក្សខ្មែរក្រោកលោក វិល្លាម បានរៀបរាប់ថា៖ «សេចក្ដីថ្លែងការណ៍ គណបក្សខ្មែរក្រោក មានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅចំពោះសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាហេតុនាំអោយទ្រង់រងប្រឈួនធ្ងន់ធ្ងរ និងនាំអោយអ្នកម្នាង អ៊ុក ផល្លា សោយទិវង្គត ! សូមចូលរួមសោកស្ដាយ និងរំលែកទុក្ខ ចំពោះព្រឹត្តិការណ៍នេះ» ៕