ជីវប្រវត្តិសង្ខេបរបស់អ្នកម្នាង អ៊ុក ផល្លា ដែលសោយទិវង្គតដោយ​គ្រោះថ្នាក់​ចរាចរណ៍!
ណារ៉ា
-

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១២​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ខេត្ត​ព្រះ​សីហ​នុ បណ្ដាលអោយអ្នកម្នាង ​អ៊ុ​ក ផល្លា​ សោយទិង្គត ចំណែកសម្ដេចក្រុមព្រះ​នរោត្ដម​រណឫទ្ធិ​ជា​ស្វាមី​រង​របួសធ្ងន់ ។ រឿងនេះធ្វើអោយមហាជនក្ដុកក្ដួលក្នុងចិត្តឥតឧបមា ។

ពេលនេះសូមលើកយក​ជីវប្រវត្តិ​ត្រួស​ៗ​អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ ត្រួសៗមកជម្រាបជូនមិត្តអ្នកអានជាទីគោរព៖
អ្នក​ម្នាង​អ៊ុ​ក ផល្លា​ទទួលមរណៈភាព​នៅ​អាយុ​៣៩​ឆ្នាំ (​កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩) ហើយ​អ្នក​ម្នាង​ក៏​បាន​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធ​លំដាប់​លេខ​រៀង​ទី​១​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រាប់​មណ្ឌល​ព្រៃវែង ។
អ្នក​ម្នាង​បាន​ចូល​ហាត់រៀន​របាំ​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្ប​ពេល​មាន​វ័យ​៩​ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ពេល​ចម្រើន​វ័យ​បាន​១៣​ឆ្នាំ ។ អ្នក​ម្នាង​បាន​បែកបាក់​ពី​អតីត​ស្វាមី​មុន​នឹង​រួមរស់​ជាមួយនឹង​សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ។ អ្នក​ម្នាង​មាន​បុត្រ​២​ព្រះ​អង្គ​ជាមួយ​សម្តេចក្រុមព្រះ គឺ​នរោត្តម​រណ​វង្ស និង​នរោត្តម​សុធា​ឫទ្ធិ ។
អ្នក​ម្នាង គឺជា​អតីត​អ្នករបាំ​អប្សរា​ប្រចាំ​ប្រទេស​នា​អំឡុង​ឆ្នាំ​៩០ ។ រីឯ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ឆក់​យក​ជីវិត​របស់​អ្នក​ម្នាង គឺ​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាល​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​៧​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់ និង​ស្រាល ៕