ដេននីក្វាន់ ប្រាប់ថាមិនដែលខ្លាចពាក្យគេថា «ស្អាតដោយសារកែសម្ភស្ស»
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ តារាសម្ដែងស្រីរាងតូចច្រឡឹង សាច់សខ្ចី ដេននីក្វាន់ បង្ហោះសារពាក្យក្នុងចិត្តទាក់ទាងហ្នឹងពាក្យសម្ដីអ្នករិគន់ការកែសម្ផស្សរបស់នាង ។
ដេននីក្វាន់ លើកឡើថា៖ «ខ្ញុំមិនដែលខ្លាចនិងប្រាប់គេថាខ្ញុំស្អាតដោយសារកែសម្ភស្សនោះទេ ហើយក៏អត់ខ្វល់ពីមនុស្សមួយចំនួនដែររិះគន់ថាខ្ញុំកែឡើងមុខដូចខ្មោច មុខដូចព្រះយូឡាយ..គីមីពេញខ្លួនរស់មិនបានយូរ តែក៏ចង់ប្រាប់ពួកគាត់វិញថាជីវិតមនុស្សមិនទៀងនោះទេអ្នកខ្លះធម្មជាតិស្លាប់មុនគីមីក៏មានច្រើនដែរ ព្រោះជីវិតមនុស្សកើតមកគឺជៀសមិនផុតពីសេចក្តីស្លាប់ទេ...ចឹងហើយសូមកុំប្រមាថជីវិតខ្ញុំអីបើអ្នកបានកើតមកមានសម្រស់ធម្មជាតិស្រស់ស្អាតហើយ គួរតែអាណិតដល់ខ្ញុំដែលកើតមកមិនស្អាត ខំចំណាយលុយចំណាយពេលវេលា ជាពិសេសត្រូវឆ្លងកាត់មុខកាំបិតយ៉ាងឈឺចាប់ ដើម្បីអោយមានសម្រស់ស្រស់ស្អាតដូចស្រីដទៃទៀត. នៅលើលោកនេះមនុស្សស្រីណាដែរថាមិនចង់ស្អាត??? ដូច្នេះបើអ្នកមានសម្រស់ស្រស់ស្អាតហើយសូមកុំដៀលអ្នកដទៃដែលមិនស្អាត!» ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។