លោក ផែង វណ្ណៈ បានប្រតិកម្មខ្លាំង ទាក់ទិននឹងដំណឹងក្លែងក្លាយបំពុលសង្គម ក្នុងបណ្តាញសង្គម លោកបានបង្ហោះរូបនិង ភ្ជាប់ជាមួយសារដូចខាងក្រោមនេះ៖ ផ្សាយបោកប្រាស់គេហើយ Sok Samnang ឈប់បានឈប់ទៅខ្មាស់ខ្មោច អ្នកម្នាង អ៊ុក ផល្លា បានស្លាប់ហើយ ចង់ល្បីមានច្រើនសណ្ឋាន អ្នកខ្លះល្បីអោយគេជេរ អ្នកខ្លះល្បីអោយគេសរសើរ តែម្ចាស់ Facebook Sok Samnang នេះបានល្បីដោយសារតែបោកប្រាស់មហាជន ។ គាត់សរសេរព័ត៌មានបោកប្រាស់ក្នុងចេតនាបំពុលសង្គម ហើយមានអ្នកគាំទ្រគាត់ច្រើនដែរ។ ចំណុចអាក្រក់របស់អ្នកប្រើ Facebook ខ្លះ ព័ត៌មានពិតមិនជឿទេ បើគេសរសេរព័ត៌មានបោកប្រាស់នាំគ្នាជឿហើយចែកចាយបន្តព្រោងព្រាត ។ លោក ផែង វណ្ណៈ ក៏បានលើកឡើងទៀតថា "ខ្ញុំមិនសរសេរព័តមានបោកប្រាស់ទេ បន្តិចទៀតខ្ញុំផ្ញើរបាយការណ៍បញ្ជាក់មកពីមន្ទីរពេទ្យអោយមើល"។ គួររំលឹកដែរថា ស្ថានភាពអ្នកម្នាង អ៊ុក ផល្លា មានសភាពធ្ងន់ធ្ងរពេក រហូតមកដល់ម៉ោង ជាង១២ ថ្ងៃត្រង់ នេះ អ្នកម្នាង បានទទួលមរណៈភាពហើយ នេះបើយោងតាមស្នងការនរគបាលខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។
ប្រភពៈ Vannak Pheng