ញាក់សាច់!! យុវជនវ័យក្មេង២នាក់ស្រវឹងស្រាបើករថយន្ត សេរីទំនើបពន្លះរថយន្តតាក់សុី រួមទាំងបង្គោលថ្មកៅឡាក់ ជាប់និងរបងស្ថានទូត សូវៀត បណ្ដាលឲ្យរថយន្តកល់ផ្ងារជើងមួយចំហៀង និង....
ភ្នំពេញ ៖ យុវជនវយ័ក្មេង២នាក់ ចេញពីផឹកស៊ីស្រវឹងស្រាឡើងទោរទន់បានបើករថយន្ត ម៉ាក់ ford សេរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ព្រមទាំងស្រវឹង បានរេចង្កូតជ្រុលទៅបុកនិងរថយន្តតាក់ស៊ី មួយគ្រឿងដែលបើកដោយបុរសម្នាក់ ក្នុុងទិសដៅ បញ្ច្រាស់គ្នា យ៉ាងពេញទំហឹង បណ្តាលអោយ ford រេចង្កូតជ្រុលទៅរះ បង្គោលថ្មកៅឡាក់ ជាប់និងរបង ស្ថានទូត សូវៀត បណ្តាលអោយ រថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង និងធ្វើអោយអ្នកជិះក្នងរថយន្តរងរបួស ធ្ងន់ម្នាក់និងស្រាលម្នាក់ ។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១២និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១៨ ទុលមុខនិង ក្លឹបកំសាន្ត EPIC ផ្លូវទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ តាមប្រភពព័ត៌មាន ពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញ យុវជនវយ័ក្មេងចំនួន២នាក់ បានចេញពីផឹកស៊ីវិញនៅក្លឹបកំសាន្ត មួយកន្លែងស្ថិតនៅ សង្កាត់ទន្លេបាសាក់ រួចហើយបានបើករថយន្តម៉ាក់ ford សេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK 7374 បានធ្វើដំណើរតាមផ្លូវ ទូតសូវៀត ទិសដៅ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដូចហោះ ខណះមកដល់ចំនុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកនិងរថយន្ត តាក់ស៊ី ពណ៌ស ឆ្នូតខៀវក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AA 9460 ដែលបើកដោយបុរសម្នាក់ ដែរកំពុងដំណើរបញ្ច្រាស់ទិសដៅ ពីលិចទៅកើត ចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយ រថយន្ត ford បង្កររេចង្កូតជ្រុលទៅរះ បង្គោលរបងថ្ម កៅឡាក់ ជាប់និងរបងស្ថានទូតសូវៀត បាក់អស់ចំនួន៤ដើម និងធ្វើអោយរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង ខូចខាតយ៉ាងដំណំ ព្រមទាំងគាប់ជាប់មនុស្សនៅក្នុងរថយន្តទាំង២នាក់ ។ ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញរថយន្ត ផ្ងារជើង គាប់ជាប់មនុស្សនៅក្នុងរថយន្តហើយ ពួកគាត់ដែលជាអ្នកឃើញហេតុការណ៍ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាជួយ រុញទាញ់រថយន្តឡើងវិញ ហើយជួយយកមនុស្សចេញមកក្រៅបានចំនួន២នាក់ ដោយម្នាក់ជាអ្នកបើកបររងរបួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅគ្លិនិកឯកជន ។ ដោយឡែក រថយន្តតាក់ស៊ីវិញ រងការខូចខាត ខ្ទេចខ្ទីផ្នែកខាងមុខចំហៀងឆ្វេងឆ្វេង ព្រមទាំងផ្ទុះពោងសុវត្តិភាព តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។ ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ព្រមទាំងអ្នកបើកបរបង្ករ ត្រូវបានសមត្ថកិច្ច ជំនាញ់ក្រុង មកធ្វើការស្ទូចយក ទៅរក្សារទុកនៅ ការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំធ្វើការស្រាយ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។