ស្ងាត់ៗ តារាសម្តែងចង្ការព្រែក លោក ញ៉ែម សុគន្ធ ភ្ជាប់ពាក្យបាត់...
-

ក្រោយពីមានរឿងផ្ទុះស្រលាញ់ភេទដូចគ្នា តារាសម្តែងចង្ការព្រែក លោក ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យហើយនៅព្រឹកនេះ ដោយមានការចូលរួមពីសំណាក់មិត្តភិក្តរួមអាជីពជាច្រើននាក់ផងដែរ។ តារារូបនេះ កំពុងតែតែងខ្លួនយ៉ាងស្រស់សង្ហា នៅក្នុងពិធីភ្ជាប់ពាក្យរបស់ខ្លួនជាមួយនឹងគូអនាគត ខណៈពេលដែលតារារូបនេះ មិនដែលបញ្ចេញមុខមាត់គូស្នេហ៍ពីមុនមកសូម្បីតែបន្តិច។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនបានចូលរួមត្រេចអរ និងជូនពរលោក ឲ្យជួបតែសេចក្តីសុខ។

ដោយ៖ វិច្ឆារ៉ា ប្រភព៖ សាយ សៀរ៉ា