កាដូក្នុងថ្ងៃពិសេស របស់តារាចម្រៀង លោក ណុប បាយ៉ារិទ្ធ មានសុទ្ធតែ...
-

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមិថុនា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាព ដ៏មានន័យនិងមានអត្តន័យ ក្នុងពិសេសរបស់លោក។

ខណៈដែលតារាចម្រៀងរូបនេះ បានសរសេរសារអរគុណដល់មនុស្សជាច្រើន ជាពិសេសមនុស្សម្នាក់ដែលបានលាក់មុខជាយូរមិនបញ្ចេញឈ្មោះ ឬក៏មុខមាត់ពិតនៅលើបណ្តាញសង្គមរបស់លោក ស្រាប់តែពេលនេះ ក៏បានបង្ហាញមុខជាសាធារណៈ រួមជាមួយនិងនំខេក ដែលមានរូបបេះដូងយ៉ាងស្រស់ស្អាត។ នៅក្នុងផងដែរ តារាចម្រៀង សំនៀងផ្អែមរូបនេះក៏បានបង្ហោះសារ ដោយបានរៀបរាប់ថា "Thx Q so much bb"។
ទន្ទឹមនឹងភាពសប្បាយរីករាយផងដែរ​ នោះលោកទទួលបានកាដូរយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសកាដូគ្រឿងពេជ្រមានតម្លៃមិនក្រោមរ៉ាប់ម៉ឺនដុល្លារនោះទេ។
ប្រភព៖ Bayyareth Nop