លោក ប៉ែន ចំរ៉ុង បង្ហាញពីអារម្មណ៍ពិត នៅក្នុងថ្ងៃពិសេស...
-

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករដ៏មានប្រជាប្រិយភាព លោក ប៉ែន ចំរ៉ុង កាលពីថ្ងៃម្សិលមិញក៏ជាថ្ងៃពិសេសរបស់លោកផងដែរ ដែលនៅថ្ងៃនោះលោកក៏ទទួលបានការការស្វាគមន៍ពីមិត្តភិក្តរួមអាជីព ដោយលោកបានបង្ហើបថា "នុំដ៏តូចមួយ ពណ៍សគ្រាន់តែដាក់ឈ្មោះ ប៉ែន ចំរ៉ុង ហេតុអីធ្វីអោយបេះដូងខ្ញុំរំភើបម្លេះ អរគុណទឹកចិត្តស្មោះស ហើយរួមគ្នាធ្វើអោយខ្ញុំរំភើបក្នុងថ្ងៃពិសេសរបស់ខ្ញុំ អរគុណបងប្អូនទាំងអស់គ្នា"។ ទន្ទឹមនឹងការស្វាមគមន៍របស់បងប្អូនទាំងអស់គ្នា លោកក៏បង្ហាញពីអារម្មណ៍រំភើប និង សប្បាយជាខ្លាំង។ តារាសម្តែងរូបនេះ គ្មានពាក្យអ្វីក្រៅអរគុណដល់បងប្អូនទាំងអស់គ្នាដែលធ្វើឲ្យរូបលោក សប្បាយចិត្តយ៉ាងនេះ។

ប្រភព៖​ ប៉ែន ចំរ៉ុង