ដេននី ក្វាន់ មិនខ្វល់ពីមនុស្សរិះគន់ រឿងកែសម្ផស្ស តែសុំចិត្តបងប្អូន កុំប្រមាថជីវិតនាង...
-

ភ្នំពេញ៖ តារាសម្តែងសាច់សខ្ចីកញ្ញា ដេននី ក្វាន់ ទទួលបានការរិះគន់យ៉ាងធ្ងន់េ ជាមួយនិងពាក្យមិនសមរម្យជាច្រើន បន្ទាប់ពីតារាស្រីរូបនេះបានសម្ផស្សជាថ្មី ដោយមានមុខដូចខ្មោច មុខដូចព្រះយូឡាយ។

ទោះបីជាមានពាក្យតិះដៀលច្រើនយ៉ាងណា ថៅកែស្រីរូបស្រស់រូបនេះ ក៏បានបង្ហោះសារដ៏ឈឺចាប់មួយថា "ខ្ញុំមិនដែលខ្លាចនិងប្រាប់គេថាខ្ញុំស្អាតដោយសារកែសម្ភស្សនោះទេ ហើយក៏អត់ខ្វល់ពីមនុស្សមួយចំនួនដែររិះគន់ថាខ្ញុំកែឡើងមុខដូចខ្មោច មុខដូចព្រះយូឡាយ..គីមីពេញខ្លួនរស់មិនបានយូរ តែក៏ចង់ប្រាប់ពួកគាត់វិញថាជីវិតមនុស្សមិនទៀងនោះទេអ្នកខ្លះធម្មជាតិស្លាប់មុនគីមីក៏មានច្រើនដែរ ព្រោះជីវិតមនុស្សកើតមកគឺជៀសមិនផុតពីសេចក្តីស្លាប់ទេ...ចឹងហើយសូមកុំប្រមាថជីវិតខ្ញុំអីបើអ្នកបានកើតមកមានសម្រស់ធម្មជាតិស្រស់ស្អាតហើយ គួរតែអាណិតដល់ខ្ញុំដែលកើតមកមិនស្អាត ខំចំណាយលុយចំណាយពេលវេលា ជាពិសេសត្រូវឆ្លងកាត់មុខកាំបិតយ៉ាងឈឺចាប់ ដើម្បីអោយមានសម្រស់ស្រស់ស្អាតដូចស្រីដទៃទៀត. នៅលើលោកនេះមនុស្សស្រីណាដែរថាមិនចង់ស្អាត??? ដូច្នេះបើអ្នកមានសម្រស់ស្រស់ស្អាតហើយសូមកុំដៀលអ្នកដទៃដែលមិនស្អាត!"
បន្ទាប់តារាសាច់សខ្ចីរូបនេះ​​ បានបង្ហោះរួចមក​ ក៏មានគណនីហ្វេសប៊ុកមួយបានលើកឡើងថា "និយាយត្រូវណាស់ អានហើយគួរអោយគោរពនិងគួរអោយអាណិត តែយ៉ាងណាក៏បានស្អាតដូចបំណងហើយ កុំយករឿងអតីតមកគិតនាំឈឺចាប់ ម៉ាត់មនុស្សវែងជាងផ្លូវទៅទៀត ពួកគាត់និយាយតែមួយប្រាវទៅហត់ឈប់ខ្លួនឯង ខ្មែរយើងតែប៉ុណ្ណឹង អារឿងនិយាយដើមគេនិង កុំខ្វល់អីចែអូន"។
ប្រភព៖ Denny Kwan