វីជេ អាឡាស្កូ បង្ហោះសារចូលរួមរំលែកទុក្ខ គ្រួសារសព អ្នកម្នាង អ៊ុក ផល្លា ដែលបានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍...
លោក វីជេ អាឡាស្កូ ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកម្នាង អ៊ុក ផល្លា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ដោយលោកបានបង្ហោះសាររៀបរាប់ថា"ខ្ញុំបាទសូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ អ្នកម្នាង អ៊ុក ផល្លា នៃ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សូមវិញ្ញាណក្ខន្ធ អ្នកម្នាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៚"។
នេះជាឈឺចាប់មួយ ដែលមិនអាចកាត់ថ្លៃបាន ចំពោះក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិបងប្អូន គ្រប់មជ្ឈដ្ឋាន ដែលគោរពស្រលាញ់ អ្នកម្នាង។ ជាចុងក្រោយនេះ សូមឲ្យវិញ្ញាណក្ខ័ន្ធអ្នកម្នាង ទៅកាន់សុគតិភព។ ប្រភព៖ Vj ALaskoo ដោយ៖កែវ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។