មិនចេះប្រុងប្រយ័ត្នសោះ!! រថយន្ដមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលអោយរេចង្កូត ទៅបុកបង្កាន់ដៃស្ពាន យ៉ាងពេញទំហឹងតែ.....
-

គ្រោះថ្នាក់ចរាចរណ៌មួយករណី បានកើតឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅតាតៃ ខេត្តកោះកុង។ មូលហេតុមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន​ មានមនស្ស៧នាក់ក្នុងរថយន្ត តែមិនបណ្តាលអោយបាត់បង់ជីវិតនុះឡើយ។ គ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តជ្រុលចង្កូត បុករនាំងការពារផ្លូវ នៅចំណុចស្ពានទី៣ ជិតអង់តែនទី ៥ ត្រង់ចន្លោះគីឡូមែត្រលេខ ១៣៨-១៣៩ បណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសចំនួន៧នាក់៖ មនុស្សចាស់ចំនួន៣នាក់ ស្រី២នាក់ និងក្មេងចំនួន៤នាក់ ស្រី២នាក អ្នកបេីកបររថយន្តឈ្មោះ កែវ វិទូ ភេទប្រុសរងរបួសធ្ងន់។