ប្តីមានស្រីថ្មី បីនាក់ម្តាយកូនវេចបង្វេច សុំខ្ទមស្រែគេនៅ ក្នុងគុម្ពអំពៅ ចុច Share ចែករំលែក ដើម្បីជួយពួកគាត់ទាំងអស់គ្នា?????? 087 230 369 ; 098 230 369 ជីវិតដ៏សែនវេទនា របស់ស្ត្រីប្តីបោះបង់ចោល យំអោបក្រសោបកូនៗពីរនាក់ ចេញពីភូមិ អត់កន្លែងអោយកូនជ្រក ដើរសុំដីគេនៅបណ្តោះអាសន្ន ។ បងស្រី ស កែវ អាយុ ៤៣ឆ្នាំ រសាត់អណ្តែតពីទ្រនុំចាស់ មកដេកនៅខ្ទមយ៉ាងកម្សត់ ជាមួយកូនប្រុសស្រីពីរនាក់ ដោយសារតែប្តីទៅមានប្រពន្ធថ្មី ។ ក្រលែកមើលទៅខ្ទម មានតែមួយគ្រែ (ប្រវែងជិតពីរម៉ែត្រ) ក្រងស្បូវខ្លួនឯង ប្រក់ដំបូល និងបាំងជញ្ជាំង នៅលើដីដាំអំពៅរបស់អ្នកស្រុក ភូមិគាប ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ ក្មួយស្រី ជា អាយុ ១៦ឆ្នាំ អង្គុយរៀបរាប់ទាំងទឹកភ្នែក ជីវិតដែលរស់នៅគ្មានឪពុក «...ខ្វះខាត ដើររើសខ្យង រកអីហូប អត់អីហូប សូម្បីប៊ីចេង ក៏គ្មានហូបដែរ...» សូមអំពាវនាវសប្បុរសជន អាណិតស្រណោះ ជួយឧបត្ថម្ភគ្រួសារបងស្រី អោយមានផ្ទះនៅបានសមរម្យផង ក្មួយស្រី ចង់បាន អង្ករហូប និងកង់ជិះទៅរៀន ។ សូមទាក់ទងឧបត្ថម្ភ តាមរយៈ មូលនិធិ “ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន” ៖ ?Name : ទឹម រ័ត្ន (Ms. Tim Rath) ☎Mobile : 098 230 369 ; 087 230 369 ?Inbox Facebook : Ngin Peouv ✉E-mail : pcn.khmeramatak@gmail.com ?ACLEDA Bank: 3600-00-206313-1-8 ??? សូមអរគុណ !