មានករណីអគ្គីភយ័ឆេះចេញជាផ្សែង នៅបន្ទប់ដាក់សម្ភារៈជាន់ក្រោមដី ក្នុងអាគារសុីហ៊ូរដែលជាអាគារសង់ថ្មី ក្នុងក្រុងព្រះសីហនុ
ក្រុងព្រះសីហនុៈ ម៉ោងជាង៧ព្រឹក ថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គីភយ័ឆេះចេញជាផ្សែង នៅបន្ទប់ដាក់សម្ភារៈជាន់ក្រោមដី ក្នុងអាគារសុីហ៊ូរដែលជាអាគារសង់ថ្មី ដែលមានទីតាំងស្ថិតនៅ កំពេញចាស់សង្កាត់លេខ៣ ក្រុងព្រះសីហនុ រហូតមកដល់ម៉ោង១០កន្លះព្រឹកថ្ងៃដ៏ដែល អគ្គីភយ័នេះត្រូវបានសមត្ថកិច្ចនិងផ្នែកពាក់ពន្ធ័ ពន្លត់បានជោគជយ័ហើយ។
បើតាមសេចក្តីរាយការណ៍បណ្តោះអាសន្នពីសមត្ថកិច្ចអោយដឹងថា អគ្គីភយ័នេះកើតចេញដោយសារម៉ូទ័រខួងបេតុងមានកំទេចភ្លើង ធ្លាក់ប៉ះកៅស៊ូរុំស្ពាន់ម៉ាសុីនត្រជាក់ រួលរាលទៅឆេះសម្ភារៈកម្រាលសម្រាប់ចាក់បេតុងធ្វើពីកៅស៊ូជរ័ដែលទុកនៅបន្ទប់ក្រោមដី សមត្ថកិច្ចបន្តទៀតថាបើទោះជាអគ្គីភយ័នេះមិនឆេះចេញជាអណ្តាតភ្លើងយ៉ាងណាក្តី ក៏ប៉ុន្តែការពន្លត់បានជួបការលំបាកដោយប្រើពេលប្រមាណ៣ម៉ោង ក្នុងនោះសមត្ថកិច្ចផ្នែកពន្លត់អគ្គីភយ័ ក៍ទទួលបានកិច្ចសហការពី ក្រុមហ៊ុនGTVC របស់លោកឧកញ៉ាទៀ វិចិត្រដែលបានផ្តល់ឧបករណ៏អុកសុីហ្សែន សម្រាប់សមត្ថកិច្ចចូលទៅពន្លត់ ក្នុងបន្ទប់ក្រោមដីផងដែរ ទើបប្រតបត្តិការពន្លត់បានជោគជយ័។ ក្រៅពីខូចខាតសម្ភារៈមិនមានមនុស្សរងគ្រោះថ្នាក់ទេ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។