ជួយស៊ែរឲ្យតារាកំប្លែងនាយ ពាក់មី ផង...រូបលោក ពាក់មី ត្រូវជនខិលខូចយកដាក់ប្រើជាអាខោនហ្វេសប៊ុកក្លែងក្លាយច្រើនណាស់ !
ណារ៉ា
-

តាមប្រភពពីផេកហ្វេសប៊ុកផ្លូវការរបស់លោក ពាក់មី តារាកំប្លែងដ៏មានប្រជាប្រិយប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានបង្ហោះសារកុំបងប្អូនមានការយល់ច្រឡំព្រោះមានជនខិលខូចយករូបរបស់លោកទៅបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយច្រើនណាស់។

ក្នុងនោះដែរលោកបានរៀបរាប់ថា៖ «(សូមជួយស៊ែផងបងប្អូន)សូមគោរពជំរាបពុកម៉ែបងប្អូន ប្រិយមិត្ត មហាជន ជាទីគោរព ពិសេសប្រិយមិត្តក្នុងបណ្តាញសង្គម Facebook ទាំងអស់គ្នាជាទីស្រលាញ់ ថ្មីៗនេះមានសារពីមហាជនផ្ញើរចូលមកជាច្រើនពាក់ព័ន្ធករណីគេយករូប និង ឈ្មោះរបស់ខ្ញុំបាទទៅបង្កើតផេក ហើយផុសរឿងមិនគប្បី ក្លែងបន្លំក្នុងគោលបំណងទុច្ចរិតណាមួយ ហេតុដូចនេះខ្ញុំបាទសូមបញ្ជាក់ជាថ្មីថា រាល់សកម្មភាពផុសទាំងឡាយណាដែលមិនចេញពីទំព័រផ្លូវការរបស់ខ្ញុំបាទមិនជាចេតនា ឬ ទង្វើរបស់ខ្ញុំទេហើយក៏គ្មានអ្វីពាក់ព័ន្ធគ្នាដែរ ពិសេសខ្ញុំសូមសំណូមពរអោយគ្រប់បណ្តាអាខោន និង ផេក ក្លែងក្លាយទាំងនោះ មេត្តាដករូបខ្ញុំបាទចេញផង ហើយអាខោនក្លែងក្លាយដែលតែងតែដើរតួជាខ្ញុំបាទសូមមេត្តាបញ្ឃប់ទៅ សូមកុំប្រើហ្វេសប៊ុកក្នុងផ្លូវមិនល្អ បំភ្លៃ ក្លែងបន្លំអាចនាំទុកដាក់ខ្លួន»៕