លោកតាអាយុ៥៣ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំម្នាក់ រហូតបានសម្រេច ...
-

បាត់ដំបង៖ កាលពីថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០និង​០០នាទី​ តាល្មោភកាមម្នាក់បានចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំ រហូតបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ស្ថិតនៅ ក្រុម​ទី​៥ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង។ កុមារីរងគ្រោះមានឈ្មោះ ស.ណ.ល (ហៅឃ្លី) អាយុ៨ឆ្នាំ ចំណែកជនសង្ស័យឈ្មោះ​ សូឌី​ ភេទ​ប្រុស​ អាយុ​៥៣ឆ្នាំ​ មាន​ទី​លំនៅ​ ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ចាប់​រំលោភ​ សេពសន្ថវៈ​បាន​សម្រេច​។ បើយោងតាមប្រសាសន៍របស់ លោក​ វរសេនីយ៍ឯក​ គឹម​ពន្លក​ អធិការ​ស្រុក​ កំរៀង​ បាន​អោយ​ដឹង​ថា​ បន្ទាប់​ពី​ ទទួល​បាន​ពាក្យ​បណ្តឹង​ ពី​ឈ្មោះ​ កូយ​ ហ៊ួន​ ភេទ​ស្រី​ អាយុ​៤៣ឆ្នាំ​រស់​នៅ​ ក្រុម​ទី​៥ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង ​រួច​មក​ កម្លាំង​ជំរុញ​នៃ​អធិការ​ស្រុក​កំរៀង​ បាន​ចុះ​ ប្រតិបត្តិការ​ នាំ​ខ្លួន​ជន​សង្ស័យ​ ឈ្មោះ​ សូឌី​ ពី​បទ​រំលោភ​សេពសន្ថវៈ​ លើ​អនិតិជន​​នាំ​ខ្លួន​មក​ សួរ​នាំ​ និង​កំពុង​បន្ត​សំណុំរឿង​បណ្ជូន​មក​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​៕

ដោយ៖​ ឆយម៉ៃ