កម្មករ កម្មការនី ប្រមាណជាង៥០នាក់ ដួលសន្លប់ ក្នុងរោងចក្រផលិតកាបូប របស់ក្រុមហ៊ុន ស៊ីក្លូរ ដោយមិនដឹងមូលហេតុ
ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្មករ កម្មការនីប្រមាណជាង៥០នាក់ ដួលសន្លប់ ក្នុងរោងចក្រផលិតកាបូប ក្រុមហ៊ុន ស៊ីក្លូរ ខេមបូឌា នៅកំពង់ស្ពឺ។ រោងចក្រនេះ ស្ថិតនៅតាមផ្លូវជាតិលេខ ៤៤ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានកម្មករសរុប២៣៥០ នាក់ ប្រុស៤១០ នាក់ ហើយកម្មករ ដែលបានដួលសន្លប់មានចំនួន៤៥នាក់ សុទ្ធសឹងជាស្រី ក្រោយកើតហេតុភ្លាមៗ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅសម្ពពសុណាចំនួន១៧នាក់ និងពេទ្យបង្អែកខេត្ត២៨នាក់។ ចំណែកមូលហេតុនៃការដួលសន្លប់វិញ គេមិនទាន់ដឹងផ្ដើមចេញពីអ្វីឡើយ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។