ស្រ្តីពីនាក់ បើកម៉ូតូប៉ះពីក្រោយរថយន្តធុនត្រាមួយគ្រឿង ស្រាប់តែមានរថយន្តCRVមួយគ្រឿង មកប៉ះស្រ្តីម្នាក់ បណ្តាលអោយរងរបួស...
-

ក្រុងព្រះសីហនុ៖ កាលពីម៉ោងជាង៤ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្រ្តីពីរនាក់ បើកម៉ូតូ ប៉ះពីក្រោយរថយន្តធុនត្រាមួយគ្រឿង ស្រាប់តែមានរថយន្តCRVមួយគ្រឿង មកប៉ះស្រ្តីម្នាក់ បណ្តាលអោយរងរបួស ផ្លូវជិតការិយាលយ័កាំកុងត្រូលសាខា ខេត្តព្រះសីហនុ។ តាមប្រភពសមត្ថកិច្ចប្រាប់ជាបឋមថា ស្ត្រី២នាក់ជិះម៉ូតូស្លាកលេខ ព្រះសីហនុ1H-4814ជ្រុលទៅបុកប៉ះពីក្រោយរថយន្តធុនត្រាមួយគ្រឿង ស្លាកលេខ ភ្នំពេញ2X 0678 បណ្តាលឲ្យភាគីខាងម៉ូតូដួល រួចក៍មាន រថយន្តCRVមួយគ្រឿងទៀត ស្លាកលេខភ្នំពេញ 2M-4618 បើកបរដោយស្ត្រីជនជាតិចិនដែលបើកបរពីក្រោយ បានជ្រុលទៅប៉ះស្ត្រីម្នាក់ភាគីខាងម៉ូតូ បណ្តាលឲ្យរងរបួស ហើយភ្លាមៗសមត្ថកិច្ចក៍ជួយអន្តរាគមន៍នាំអ្នករបួសទៅមន្ទីរពេទ្យដែរ៕

ដោយ៖​ សឺ