បើកបរពិតជាសាហាវមែន!! ខ្ទេចអស់ឃ្លាំងលក់អង្ករ និងរថយន្តតូយ៉ូតាមួយគ្រឿងចតលើចំណីផ្លូវ ព្រោះតែរថយន្តធន់ធំដឹកការ៉ូបើកលឿនជាន់ហ្វ្រាំងមិនទាន់
-

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តដឹកការ៉ូខ្វះការប្រុងប្រយ័ត្នបានវាក់អើជាមួយរថយន្តឡិចសីុសនៅខាងមុខ​ ក៏ទាញចង្កូតគេចជ្រុលបុករថយន្តតូយ៉ូតាចតចោលហើយបន្តល្បឿនបុកចូលឃ្លាំង​លក់អង្ករគៀបជាប់​ កាលពីវេលាម៉ោង​ ២នឹង៤០​នាទី​ រសៀល ថ្ងៃចន្ទ ទី​ ១៨​ ខែ​មិថុនា​ ឆ្នាំ​ ២០១៨​ ស្ថិតតាមបណ្តោយផ្លូវចំការដូង​ ភូមិម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តធន់ធំមួយគ្រឿង​ ដឹកឥដ្ឋការ៉ូ​ ធ្វើដំណើរតាមបណ្តោយផ្លូវចំការដូងទិសដៅពីរង្វង់ដីក្រហមឆ្ពោះឡើងមកស្ទឹងមានជ័យ​ ប៉ុន្តែពេលបើកលឿនមកដល់ចំណុចកើតហេតុដោយបានវ៉ាក់ជាមួយថយន្តឡិចនៅខាងមុខ​ ហើយជាន់ហ្រ្វាំងមិនទាន់ក៏សម្រេចទាញចង្កូតរថយន្តមកឆ្វេងស្តាំដៃបុករថយន្តតូយ៉ូតា​មួយគ្រឿង​ដែលចតចោលនៅលើចំណីផ្លូវចំការដូង ​ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកទម្លាយជញ្ជាំងឃ្លាំងលក់អង្ករចូលផ្ទុកនឹងទូរ​ រួមទាំងបង្គោលសរសេដែកគៀបជាប់នឹងបាវអង្ករទៅមុខលែងរួចតែម្តងទៅ សំណាងល្អមិនមានអ្នករងរបួស គ្រាន់តែខូចឡានពីរគ្រឿង​ សម្ភារមួយ​ចំនួន​ធំនៅក្នុងឃ្លាំងអង្ករ​តែប៉ុណ្ណោះ ។
​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងនគរបាលជំនាញខណ្ឌដង្កោបានចុះមកដល់ចំណុចខាងលើនឹឹងបានសម្របសម្រួលរវាងភាគីបង្កនឹងខាងរងគ្រោះ​ ដោយម្ចាស់រថយន្តដឹកការ៉ូ​ សុំចេញសងថ្លៃខូចខាតក្នុងឃ្លាំងអង្ករ​ នឹង​ ថ្លៃជួលជុសរថយន្តតូយ៉ូតាមួយគ្រឿង ក៏បញ្ចប់រឿងមិនខំខានដល់សមត្ថកិច្ច៕
ដោយៈ ភារ៉ា