លោក វិល្លាម យកដៃរឹតទ្រូងហួសចិត្តអ្នកចំអកករណីសម្ដេចក្រុងព្រះជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ
ណារ៉ា
-

បើតាមប្រភពហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោកលោក សុខសុវណ្ណ វឌ្ឍនា សារពង្ស ហៅ វិល្លាម បានបង្ហោះសារហួសចិត្តខណៈពេលឃើញពួកឆ្វេងនិយមមួយចំនួនអគតិប្រើពាក្យមិនគួរគប្បីខមមិនក្នុងបណ្ដាញសង្គមករណីសម្ដេចក្រុងព្រះជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ ។

លោក វិល្លាម បានរៀបរាប់ថា៖ «រឿងដែលខ្ញុំហួសចិត្ត ជាធម្មតាពេលជួបទុក្ខភ័យ ខ្មែរតែងជួយគ្នា គំនុំគុំគួនទុកមួយដុំជួយគ្នាសិនបានគិតទៀត តែខ្មែរខ្លះនិងខ្មែរឥលូវ ខ្មែរដែលរៀនក្នុងសាលាថ្ម បែរជាបន់អោយ មនុស្សដែលផ្ទុយទស្សនៈខ្លួនឆាប់ស្លាប់ពេលមានទុក្ខ , បេីគ្នាមានគ្រោះថ្នាក់ឧបទ្ទវហេតុថាមកពីកម្ម , និយាយដៀមដាម ពេលគេមានភ័យ យូៗទៅរៀនសាលាថ្មបែរជាសីលធម៌អន់ជាងខ្មែរសម័យមុនរៀនសាលាប្រក់ស្បូវ ។
និយាយសរុបរួមទៅ វាស្អប់គេដោយវាអះអាងថាគេអាក្រក់តែជំពូកមនុស្សល្អដូចវាអង្គុយគិតរឿងអាក្រក់ទៅលេីអ្នកដទៃ
ជាក់ស្ដែងព្រឹកមិញនេះ ទ្រង់រណឬទ្ធិ និង ភរិយា គ្រោះថ្នាក់ចរាចរណ៍ ខ្ញុំចូលឆែក comment គ្រប់ពត៌មាន ខ្ញុំអង្គុយរឹតទ្រូងពេលឃេីញ «ខ្មែរខ្លះ» ដែលជាប់និងមនោគមវិទ្យាឆ្វេងជ្រុល សុទ្ធតែបញ្ចេញមតិថា ៖ អេី កម្មធ្លាក់ហេីយ , សមតែស្លាប់ , ស្លាប់ទៅរស់មិនចំណេញ , អាខ្លះវាថាវារន្ធត់ចិត្ត ព្រោះឃេីញគេជេរអញ្ចឹង ចិត្តវាវាចង់ជេរដែរតែមិនហ៊ាន ,
ខ្ញុំឆ្ងល់ថា ៖ គ្រប់គ្រោះថ្នាក់ចរាចរណ៍អ្នកស្លាប់ពេញផែនដីសុទ្ធតែកម្មឬយ៉ាងម៉េច ? ហេីយជួបគ្រោះថ្នាក់អញ្ចឹងសុទ្ធតែកម្មឬយ៉ាងណា ? ចុះ លោក កែម ឡី , ជា វិជ្ជា , ជួបគ្រោះថ្នាក់ដែរតេីអាហ្នឹងកម្មឬយ៉ាងម៉េច ? ឬជាកម្មដែលជាតិមុនគាត់សម្លាប់គេទេីបជាតិនេះគេសម្លាប់គាត់ ? ការពិតវាមិនអញ្ចឹងទេ គ្រប់យ៉ាងខាងលេីហ្នឹងសុទ្ធតែភាសាអគតិ របស់មនុស្សដែលមិនសមមានឈាមជាខ្មែរ
រឿងនយោបាយជាការប្រឆាំងទស្សនៈគ្នាតែប៉ុណ្ណោះ !! ទ្រង់រណឬទ្ធិ មានកំហុសច្រេីន ដឹកនាំមិនបានល្អ ប្រជាភិថុតណាស់ តែក៏មានចំណុចល្អច្រេីន ដែលទ្រង់ជាផ្នែកមួយនៃការនាំសន្តិភាពឆ្នាំ១៩៩៣ ! ហេីយក៏បានផ្ដល់ផលប្រយោជន៍មកខ្មែរខ្លះដែរ , ទោះមិនច្រេីនក៏បាន ៥ភាគរយដែរ វាគ្រាន់បេីជាងអាខ្លះ មិនអញ្ចឹង ?
ខ្ញុំយល់ថារឿងទ្រង់យកកៅអីសង្គ្រោះជាតិ ជារឿងមិនត្រឹមត្រូវទេតាមក្រមសីលធម៌នយោបាយ ខ្ញុំអត់គាំទ្រ
ចុះអ្នកនយោបាយដែលសម្លាប់ រូបមន្ត 2/3 មកបង្កេីតរូបមន្ត 50+1 ដេីម្បីសម្លាប់ហ្វុនសិនប៉ិកកាលពីមុនហ្នឹង តេីអាហ្នឹងចាត់ទុកថាធ្វេីនយោបាយមានក្រមសីលធម៌ឬអត់ ?
ច្បាប់ច្រេីនណាស់ដែលបានផ្ដល់ផលប៉ះពាល់ដល់ជាតិ , ច្បាប់ទាំងនោះ បង្កេីតមកបានដោយសាររូបមន្ត 50+1 ហ្នឹងឯង តេីអ្នកនយោបាយហ្នឹងអត់ខុសទេឬយ៉ាងម៉េច ? មិនបានចូលរួមបំផ្លាញជាតិទេឬយ៉ាងម៉េច ? ខ្ញុំមិនបាច់បង្ហេីបទេថានរណាអ្នកនាំអោយមានការបង្កេីត 50+1 ខ្ញុំជឿថាអ្នកវិទ្យាសាស្ត្រនយោបាយគេប្រាកដជាដឹង ,
នែ កុំបន្លំអោយសោះ អាហ្នឹងក៏ជាការចូលរួមបំផ្លាញជាតិដែរ ហេីយបំផ្លាញយ៉ាងស្ងៀមស្ងាត់ គេហៅថាអាឃាតករឈាមត្រជាក់
សង្ឃឹមថាអត្ថបទនេះនឹងក្លាយជាថ្នាំផ្សៈចូលក្នុងសសៃឈាមខួរក្បាលមហាសែនអគតិដេីម្បីដាស់ប្រព័ន្ធប្រសាទ របស់មនុស្សបែបនេះអោយក្លាយជាមនុស្សត្រឹមត្រូវនឹងគេ ឃេីញស្រលាញ់បក្សអញ្ចឹងពេក អាណិតចង់ស្រក់ទឹកភ្នែក មិនគួរខ្មែរដល់ថ្នាក់នេះទេ សុំកុំស្នេហាជាតិលក្ខណៈជ្រុល ឬប្រកាន់បក្សពួក អាហ្នឹងគ្រោះថ្នាក់ណាស់» ៕