កាលបានអស់ទៅ បើចាប់ហើយលែង លែងហើយចាប់វិញនេះ
-

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង១០និង២០នាទី​ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ កម្លាំង​ប៉ុស្តិ៍នគរបាល​ចោមចៅ២ ខណ្ឌ​ពោធិ​សែន​ជ័យ ប្រទះ​ជួប​ចាប់ខ្លួនបាន រួមជាមួយ​ថ្នាំញៀន៥កញ្ចប់ ស្ថិតនៅតាម​ផ្លូវលំ ក្នុងភូមិ​ថ្មគោល៣ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ សុខ ចាន់​ឌី​ណូ ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់​គ្រឿងញៀន ធ្លាប់​ជាប់ពន្ធនាគារ៣ដង​មកហើយ រាប់ទាំង​លើក​នេះ​ជា​លើក​ទី៤ហើយ។ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ថ្មគោល៣ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​រំចេក ឃុំ​រតនៈ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។
ក្រោម​បញ្ជា​ពី​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ជម្រុញ​ឲ្យ​កម្លាំង ជំនាញ ប៉ុស្តិ៍​រដ្ឋបាល យកចិត្តទុកដាក់ បង្ក្រាប​ទប់ស្កាត់​រាល់​ប​ទ​ល្មើស ដែល​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន រំខាន​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ ។ កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប២ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន និង​សហការ​ល្អជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ ទើប​ប្រទះ​ជួប​ជនសង្ស័យ​កំពុង​ចែកចាយ​គ្រឿងញៀន កម្លាំង​ចាប់​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង ៕