អ្នកនាង ផន សុផារី សួរថា តើការអន្ទងព្រលឹងមានពិតដែរឬទេ បើបងប្អូនណាដឹងជួយប្រាប់ផង???
អ្នកនាង ផន សុផារី ដែលត្រូវជាកូនស្រីថៅកែល្ខោនបាសាក់ ភី សុគន្ធ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឃើញសារអ្នកនាង បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះ។
ដោយសារតែការនឹករលឹកដល់មនុស្សជាទីស្រលាញ់ អ្នកនាង សុផារី បានធ្វើការបង្ហោះសារតាមរយៈហ្វេសប៊ុករបស់ខ្លួន ដែលមើលទៅ អ្នកនាងប្រហែលជានឹកលោកខ្លាំងណាស់ហើយ ដោយអ្នកនាងបានបង្ហោះសារថា "តើការចូលរូបអន្ទងព្រលឹងមានពិតដែរទេ? បើមានមែននៅទីណាមាន? បើបងប្អូនណាដឹងជួយប្រាប់ផង នឹកយាយណាស់"។ យ៉ាងណាមិញ ក៏មានសារឆ្លើយតបពីអ្នកគាំទ្រក៏ដូចជាមិត្តនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកខ្លះមានពិតមែនហើយអ្នកខ្លះទៀតថា មិនមានទេ៕ ដោយ៖ និស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។