ជនជាតិចិនស្រីប្រុស ចំនួន៣នាក់ បើករថយន្តទាំងងងុយដេករ៉េចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និង ដើមឈើ បណ្តាលអោយរបួសធ្ងន់ស្រាល
-

ភ្នំពេញៈ ម៉ោងប្រហែលជាង៥ភ្លឺ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ ដោយ ជនជាតិចិន ប្រុសស្រី ៣នាក់ បានរងរបួសបន្ទាប់ពីបើករថយន្តទាំងងងុយដេករ៉េចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និង ដើមឈើមួយដើម នៅខាងមុនមន្ទីពេទ្យគន្ធាបុប្ផា ហេតុការណ៏នេះបានកើតឡើង ចំណុចខាងនមន្ទីពេទ្យគន្ធាបុប្ផា ខាងក្រោយវាំង តាមបណ្ដោយផ្លូវលេខ២៤០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

គរបាលចរាចរខណ្ឌដូនពេញ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ រថយន្ដខាងលើ បើកបរដោយស្ត្រីជាជនជាតិចិនម្នាក់ បានរថយន្តមួយគ្រឿងម៉ាក ហ៉ីយ៉ានដាយ ស្តារពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AR-៦៥០១ និងមានអ្នករួមដំណើជាមួយជនជាតិចិន ប្រុសស្រី២នាក់ ផ្សេងទៀត ដោយបើកបរតាមបណ្ដោយផ្លូវលេច២៤០ ក្នុងល្បឿនយ៉ាងលឿន មិនដឹងជាមានរឿងអី ក៏រ៉េចង្កូតទៅបុកឡើងខឿនចិញ្ចើមផ្លូវ រួចហោះទៅបុកដើមគ្រាប់បែក ពេញទំហឹងទៅមុខលែងរួច ចំណែករថយន្តខូចខាតមួយកំណាត់មុខចំហៀងឆ្វេង និង អ្នកបើកបរត្រូវដឹកយកទៅព្យាបាលនៅមន្ទីពេទ្យពន្លឺភ្លាមៗតែម្តង។