អតីតសន្តិសុខបំរើការនៅ ស្ថានទូតអាមេរិក ប្រចាំក្រុងភ្នំពេញ ចំនួន២០នាក់ នឹងធ្វើការតវ៉ាជាមួយស្ថានទូត
យោងតាម Pheng Vannak News បានអោយដឹងថា៖ អតីតសន្តិសុខបំរើការ នៅស្ថានទូតអាមេរិក ប្រចាំក្រុងភ្នំពេញ ចំនួន២០នាក់ នឹងធ្វើការតវ៉ាជាមួយស្ថានទូតនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ។ តាមរយះលិខិតរបស់តំណាងសន្តិសុខដែលស្នើសុំទៅ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ គឺស្នើសុំធ្វើការតវាដោយអហឹង្សាមុខស្ថានទូតអាមេរិកស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ព្រឹក ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ ។ ជាការឆ្លើយតប ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ តាមរយះលិខិតចុះថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០១៨ បានឯកភាពអនុញ្ញាតិអោយធ្វើតែមិនអនុញ្ញាតិអោយដើរដង្ហែរក្បួនឡើយ ៕
ប្រភពៈ Pheng Vannak News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។