ជនជាតិចិន ប្រុស ស្រី ៣នាក់ បុកខឿនចិញ្ចើមផ្លូវ និង ដើមឈើមួយដើម នៅខាងមុនមន្ទីពេទ្យគន្ធាបុប្ផា
ភ្នំពេញ៖ កាលពីម៉ោងជាង៥ភ្លឺ ថ្ងៃអង្គា ៧កើត ខែបថមាសាឌ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ចំណុចខាងនមន្ទីពេទ្យគន្ធាបុប្ផា ក្រោយវាំង តាមបណ្ដោយផ្លូវលេខ២៤០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ជនជាតិចិន ប្រុសស្រី ៣នាក់ បានរងរបួសបន្ទាប់ពីបើករថយន្តទាំងងងុយដេករ៉េចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និង ដើមឈើមួយដើម នៅខាងមុនមន្ទីពេទ្យគន្ធាបុប្ផា( ក្រោយវាំង)។
ប្រភពព័ត៌មានពីនគរបាលចរាចរខណ្ឌដូនពេញ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគឺមានស្ត្រីម្នាក់ជាជនជាតិចិនម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ស្តារពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AR-៦៥០១ និងមានអ្នករួមដំណើជាមួយជនជាតិចិន ប្រុសស្រី២នាក់ ផ្សេងទៀត ដោយបើកបរតាមបណ្ដោយផ្លូវលេច២៤០ ក្នុងល្បឿនយ៉ាងលឿន មិនដឹងជាមានរឿងអី ក៏រ៉េចង្កូតទៅបុកឡើងខឿនចិញ្ចើមផ្លូវ រួចហោះទៅបុកដើមគ្រាប់បែក ពេញទំហឹងទៅមុខលែងរួច ចំណែករថយន្តខូចខាតមួយកំណាត់មុខចំហៀងឆ្វេង និង អ្នកបើកបរត្រូវដឹកយកទៅព្យាបាលនៅមន្ទីពេទ្យពន្លឺភ្លាមៗតែម្តង។ បន្ទាប់ពីកើតហេតុនគរបាលបាលជំនាញ់ចរាចរខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅនគរបាលបាលជំនាញចរាចរចុះមកវាស់វែងយករថយន្តទៅរក្សារទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងកានគរបាលរាជធានីភ្នំពេញ រងចាំអោយម្ចាស់ចូលខ្លួនមកដោះស្រាយនាពេលក្រោយ៕ ដោយៈ និស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។