មិនធ្លាប់ឃើញសោះ ថា កូនស្រី នាយកុយ​​ ពិតជាមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាប៉ុន្មានទេ...
សីហា
-

ភ្នំពេញ៖ តារា​កំប្លែងដ៏ល្បី ជើងចាស់​ដែលមាន​បទពិសោធ​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សិល្បៈ លោក ជួង ជី ហៅ​ កុយ ត្រូវ​បាន​ប្រជាជន​ខ្មែរ​ចាត់​ទុក​ជា​កំពូល​តារា​កំប្លែង​មួយ​រូប ដែល​តែង​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​អស់​រយៈ​ពេល​រាប់​សិប​​ឆ្នាំ​មក​ហើយ។

កាលពីថ្មីៗនេះ ក្នុងទិវាឪពុកអន្តរជាតិ គេសង្កេតឃើញថា មានគណនីហ្វេសប៊ុកមួយ បាន​បង្ហោះសារជូនពរ នាយកុយ ដែលបង្ហាញសេចក្តីស្រលាញ់ចំពោះអ្នកមានគុណ តាមពិតគាត់ជាកូនស្រី នាយ កុយ ដែលរូបសម្រស់ស្រស់សោភា ។ ស្របពេលជាមួយគ្នានេះដែរ អ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ​​​​​​​​​​​​​​​​សរសើេររូបសម្រស់កូនស្រីនាយ កុយ ថាពិតជាស្រស់ស្អាតខ្លាំង មិនថាការតុបតែងខ្លួនបែបសម័យ និងបុរាណ ចូលកម្មវិធីនានានោះឡើយ ជាពិសេសនៅពេលដែលនាងមិនផាត់មុខក៏នៅតែស្រស់ស្អាត ពោលគឺសម្រស់មិនចាញ់តារាប៉ុន្មានទេ។
ទន្ទឹមនឹងនេះផងដែរ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់កូនស្រីលោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរពីសម្រស់របស់នាងគ្រប់គ្នា៕