សូមជួយចែករំលែកផងបងប្អូន!!! បណ្តាញសង្គមថ្មី "សេរី" បង្កើតឡើងដោយកូនខ្មែរ អាចទាញយកប្រាក់ចំណូលបានយ៉ាងងាយ
-

ភ្នំពេញៈ កូនខ្មែរពីរនាក់បងប្អូនបង្កើត ដែលកើតនៅក្នុងជំរុំជនភៀសខ្លួន ឈ្មោះ ខាវអ៊ីដាង ស្ថិតនៅតាមព្រំដែន កម្ពុជា-ថៃ បានសហការគ្នា បង្កើតបណ្តាញសង្គមថ្មីមួយ ឈ្មោះថា សេរី www.serey.io ក្នុងគោលបំណងក្លាយជាវេទិកាប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមដំបូងមុនគេបង្អស់ ដែលអាចបង្ហាញការច្នៃប្រឌិតរបស់ពួកគេដោយសេរី និងចំណុចពិសេសមួយទៀត គឺអាចរកប្រាក់ចំណូល ពី សេរី បានយ៉ាងងាយថែមទៀតផង។

លោក ឆាយ លីនលីម ស្ថាបនិក គេហទំព័រ សេរី បានថ្លែងថា គេហទំព័រ សេរី គឺជាប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដែលផ្តោតសំខាន់ លើទីផ្សារកម្ពុជា។ ស្របជាមួយនិងការអភិវឌ្ឍន៍សរដ្ឋកិច្ច ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាកំពុងតែស្វែងរក អនាគតដ៏ត្រចះត្រចង់ បន្តាប់ពីការអភិវឌ្ឍន៍របស់ខ្លួន ក៏មានការអនុម័ត នូវបច្ចេកវិទ្យាថ្មីផងដែរ។
លោកបន្តថា បច្ចេកវិទ្យាថ្មីមួយនេះ គឺមានឈ្មោះថា ប្លុកឆេន ដែលត្រូវបានយកមកប្រើប្រាស់ ដោយក្រុមសេរីសំរាប់ប្រព័ន្ធបណ្តាញ ផ្សព្វផ្សាយសង្គមរបស់ពួកគេ ដែលជាកន្លែងសំរាប់អ្នកបង្កើត មានតិការដូចជា អ្នកនិពន្ធ អ្នកចម្រៀង និងអ្នកផលិតភាពយន្ត ត្រូវបានទទួលរង្វាន់ សម្រាប់បោះពុម្ពផ្សាយមាតិការរបស់ពួកគេ។ សេរី បានដាក់អោយដំណើរការប្រើប្រាស់តាំងពីខែមីនា ឆ្នាំ២០១៨ ហើយក៏មានអ្នកប្រើប្រាស់ជាច្រើនមកហើយ ដែលបាន ចូលរួមសរសេរនូវមាតិការ ដែលមានចាប់ពីរឿងខ្លី កីឡា វិធីថែរក្សាសម្ភស្សផ្ទាល់ខ្លួនតាមបែបធម្មជាតិ ការកំសាន្ត វប្បធម៌ ការកំសាន្ត និងប្រវត្តិសាស្រ្ត រួមទាំងការលក់ផលិតផលផ្សេងៗ។ ស្ថាបនិករូបនេះបន្ថែមថា ប្រព័ន្ធបណ្តាញសង្គមដែលពេលនិយមដូចជា Facebook និង Twitter បានរកប្រាក់ចំណូលរាប់ពាន់លានដុល្លារ ដល់ម្ចាស់ភាគហ៊ុន របស់ពួកគេ ដោយការត្រួតពិនិត្យ រាល់មាតិការរបស់អ្នកប្រើប្រាស់ និងលក់វាទៅអ្នកផ្សាយពាណិជ្ជកម្ម។ មូលធនទីផ្សាររបស់ Facebook មានចំនួនប្រហែល ១៩០ពាន់លានដុល្លារ ចំណែក Twitter មានចំនួនប្រមាណ ៤១ពាន់លានដុល្លារ។ នេះបង្ហាញអោយឃើញថា មាតិកាពិតជាមានតម្លៃ ប៉ុន្តែចំពោះ www.serey.io វិញ បានធ្វើការផ្លាស់ប្តូរពីការផ្ទេរនូវភាគលាភ ទៅអោយ ភាគទុនិក តូចៗ ទៅប្រគល់អោយអ្នកប្រើប្រាស់ដែលបានចូលរួមបង្កើត មាតិកា នៅក្នុង សេរី នេះវិញ តាមរយៈការផ្តល់រង្វាន់ ជាកាក់ សេរី សំរាប់មាតិកា របស់ពួកគេ។ នេះជាលំហូរនៃការអោយតម្លៃទៅអ្នកដែលបានបង្កើត ភាពច្នៃប្រឌិត។ កាក់ សេរី អាចចាត់ទុកថាជាតំណាង នៃភាពជាម្ចាស់ និងសិទ្ធចូលរួមក្នុងវេទិកាសេរីនេះ។
លោក ឆាយ លីនលីម បន្តទៀតថា ចំពោះដំណើរការចុះឈ្មោះ គឺមានភាពងាយស្រួល ហើយអ្វីដែលត្រូវការនោះ អាស័យដ្ឋាន អ៊ីម៉ែល។ សូមចូលទៅទស្សនា www.serey.io ចុចលើពាក្យ Sign Up ជ្រើសរើសឈ្មោះ គណនីសំរាប់ខ្លួនអ្នក។ បន្ទាប់មក សេរី ផ្ញើអ៊ីម៉ែល តំណរភ្ជាប់ទៅអ្នក បន្ទាប់មកទៀត សូមចុច លើតំណរភ្ជាប់ដើម្បីបញ្ជាក់ថា អ៊ីម៉ែល ជារបស់លោកអ្នក។ រង់ចាំការយល់ព្រមបង្កើតគណនីពី សេរី។ ខណៈពេលអ្នកបានទទួលអ៊ីម៉ែល យល់ព្រមហើយ អ្នកក៏បានទទួលតំណរភ្ជាប់មួយផ្សេងទៀតផងដែរ ដើម្បីចូលទៅកាន់គណនី សេរី របស់អ្នក។ ចុចលើ តំណរភ្ជាប់ដើម្បីបង្កើតគណនីរបស់អ្នក។ ទទួលយកលក្ខខ័ណ្ឌនៃសេវាកម្មរបស់ សេរី។ សេរី ផ្តល់អោយអ្នកនូវពាក្យសម្ងាត់ ដែលបានបង្កើត ដោយស្វ័យប្រវត្តិ។ ធ្វើការរក្សាទុកពាក្យសម្ងាត់ ដោយការបោះពុម្ព ឬរក្សាទុកវាក្នុង USB Flash ចម្លង និងបិទភ្ជាប់ វាទៅកន្លែងណាមួយដែលអ្នកបានកំណត់ ជ្រើសរើសថាវាមានសុវត្ថិភាព។ ជាចុងក្រោយ អបអរសាទរ អ្នក ពេលនេះជាសមាជិក នៃសហគមន៍ សេរី៕
ដោយៈ ភារ៉ា