អស់រយះពេល ជិត ៣ឆ្នាំហើយ ដែលគ្រួសារនៃសព មិនទទួលបានភាពយុត្តិធម៏ ឬសំណងសូម្បីតែ១០០លុយខ្មែរ ពីជនបង្ក ដោយសារតែគេមានខ្សែធំ...
-

ស្រវឹងបើកបុកមនុស្សស្លាប់ ចាប់បានឡាននិងអ្នកបើកបរ ត្រូវចំអ្នកមានខ្សែមានខ្នង ត្រូវតុលាការដោះលែង ទាំងឡាន ទាំងមនុស្ស អោយមានសេរីភាព យ៉ាងរំភើយ សូម្បីតែ ១០០ លុយខ្មែរ ក៏ គ្មានសំណងដែរ សម្រាប់ជនរងគ្រោះ អស់រយះពេល ជិត ៣ឆ្នាំហើយ ។ ក្រុមគ្រួសាររាស្ត្រក្រីក្រ និងជាសកម្មជនគណបក្សប្រជាជនផងដែរប្រចាំខេត្តស្វាយរៀង ស្រែកទ្រហ៊ោយំ តាមក្រុម តេលេក្រាម របស់ CPP គ្នាឯង រាល់ថ្ងៃ អោយជួយរកយុត្តិធម៍អោយគ្នាផង ។ ជាចុងបញ្ចប់ គាត់មានតែសូមអោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ជួយពិនិត្យលើសំណុំរឿងនេះផង តើហេតុអ្វីបានជាតុលាការក្រុងភ្នំពេញ សម្រេចមិនកាត់ក្តីលើរឿងនេះ? រហូតដល់តុលាការ សាលាឧទ្ទរណ៍ ! បើច្បាប់ស្រុកខ្មែរ គ្រាន់តែប៉ុណ្ណឹង រកមិនឃើញយុត្តិធម៍ អោយជនទន់ខ្សោយ តើតទៅថ្ងៃមុខ រាស្ត្រទន់ខ្សោយត្រូវរំពឹង លើអ្វីទៀត? ឬក៏ត្រូវស្រែកដង្ហោយ រកសម្តេចតេជោ គ្រប់ពេលជួបរឿងអយុត្តិធម៍? លេខទូរសព្ទ័ ជនរងគ្រោះ ៖ 092 524 122 សកម្មជនគណបក្សប្រជាជនខេត្តស្វាយរៀង ។ ហើយខ្ញុំនិងចាក់វិដេអូ ជាការអំពាវនាវ របស់គាត់ សុំទៅសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អោយជួយរកយុត្តិធម៍ជូន សមាជិកបក្សរបស់ខ្លួន ដែលត្រូវ ជនអ្នកមានអំនាច សម្រេចតាមតែលើទឹកប៊ិចរបស់ខ្លួន ។

ប្រភព៖ Khan Chan Sophal