បុរសអភ័ព្វគថ្លង់ពិការដៃជើងស្វិតស្គមស្គាំងស្រេកឃ្លានម្ហូបឆ្ងាញ់សុំឪពុកចាស់ក្រីក្រចំអិនតែ.. ជួយ Share ម្នាក់មួយផងដើម្បីជួយគាត់ កើតមកជាមនុស្សលើលោកនេះគ្មានបុគ្គលណាចង់អាក្រក់ឬចង់ឈឺវេទនាឡើយម្នាក់ៗតែងតែធ្វើបុណ្យអុចធូបប្រាថ្នាអោយខ្លួនស្អាតសង្ហាដូចតារាឬប្រាថ្នាថាកើតជាតិណាៗអោយមុខស្អាតរាងលូយសង្ហាតែមនុស្សម្នាក់ៗតែងតែមានកម្មជាសំពាយរបស់ខ្លួនគឺបើយើងធ្វើកម្មអាក្រក់តែងជួបរឿងអាក្រក់ឬចំណុចអភ័ព្វណាមួយព្រោះកម្មរបស់ខ្លួនដូចចាស់ៗតែងតែនិយាយថា ធ្វើបាបបានបាប ធ្វើបុណ្យបានបុណ្យ ចឹងហើយបងប្អូនក្រឡេកមើលទៅវីឌីអូនិងរូបភាពដែលយើងឃើញនេះគឺពិតជាគួរអោយអាណិតនិងខ្លោចចិត្តបំផុតបុរសម្នាក់ឈ្មោះ កឺ កើតមកអាភ័ព្វគួអោយអាណិតណាស់ដៃស្វិតជើងស្វិតខ្លួនប្រាណស្គមស្គាំងស្បែកដណ្តប់ឆ្អឹងគតិចនិយាយមិនសូវច្បាស់បិបឹៗស្តាប់មិនសូវលឺរស់នៅជាមួយឪពុកម្តាយដែលចាស់ជរាក្រីក្ររកពីពឹងគ្មានបានអាស្រ័យកំលាំងនៅមានតិចៗដើរបេះបោចបន្លែបង្កាក្បែរៗផ្ទះនិងដីទំនេរផ្សេងៗយកទៅលក់ដូរលុយទិញម្ហូបអាហារហូបខ្លួនឯងកូនពិការដែលដើរមិនរួចអង្គុយមិនកើតស្រេកឃ្លានម្ហូបឆ្ងាញ់ចង់បានសេរីភាពដើរហើរដូចមនុស្សម្នារដ៌ទៃនេះ ចំណែកតាយាយទាំងក៌មិនអាចអីបាននិងទៅណាឆ្ងាយទាំងពីនាក់ឡើយបើទៅមួយនៅមួយព្រោះត្រូវមើលថែបងកឺ ដូចបញ្ចុកបាយ បត់ជើងតូចបត់ជើងធំ និងហូបទឹក ឬស្រមោចឡើងមកខាំជាដើម ពិការអភ័ព្វមែនតែថ្ងៃមួយបង កឺ បានសុំឪពុកដែលចាស់អោយរកអីអោយខ្ញុំហូបឆ្ងាញ់ម្តងមើល តែលោកតាដែលជាឪពុកនិយាយថា មិនដឹងសុីអីទេហ្អា រកលុយទិញតែម្ហូបរាល់ថ្ងៃមិនចង់បានផងហ្អា មានអីសុីនិងទៅ កំអោយអញពិបាកច្រើនពេក នេះហើយព្រោះតែក្រីក្រហើយចាស់ៗទៀត ជាមនុស្សមានក្រពះមានពោះវៀនមានអារម្មណ៌ឃ្លានដូចគ្នា ទោះបងគឺពិការឈឺបែបនេះក្តីតែអ្វីៗមិនខុសពីយើងឡើយ។ អាស័យដ្ឋានបច្ចប្បន្ន បងប្រុសរស់នៅ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមួយឪពុកម្តាយដែលចាស់ជរារៀបអស្តង្គត។ ដូចមានរាយរាប់ប្រាប់ព័ត៌មានជូនបងប្អូនខាងលើហើយខ្ញុំបាទក៏អាណិតនិងខ្លោចចិត្តសូមលើកដៃអំពាវនាវដល់បងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមេត្តាដាក់ចិត្តដាក់កាយបរិច្ចាគថវិកាតាមលទ្ធភាពជួយដល់បងប្រុសអោយបានហូបឆ្ងាញ់ម្តងទៅនិងជួយជារទេះរុញមួយផងគ្រាន់អោយគាត់បានក្រោកអង្គុយមើលម្តាយឪពុកដែលចាស់ដាំបាយអោយគាត់ហូបដែរ ទោះតិចក្តីច្រើនក្តីគឺតាមលទ្ធភាពម្នាក់1$ឬ2$ក៌បាន។ លេខទូរស័ព្ទទំនាក់ទំនងសួរពត័មានល្អិតនិងទទួលថវិកាឧបត្ថម្ភបងប្រុសពិកា 012540401 0967080007 សូមអរគុណចំពោះបងប្អូនដែលបានជួយចុច like និង Share ដើម្បីជួយអ្នកក្រីក្រ យកព័ត៌មានដោយ អ្នកជិតខាង
មានវីដេអូ៖ ប្រភព៖ Siek Bunnary