មកជួបក្មួយស្រីដែលដុះសាច់ពោះធំនៅជាមួយឪពុកធ្វើរោងចក្រ ខាងក្រោមនេះជាអត្ថបទដែលយកពត៌មានដំបូង #ខ្លោចចិត្តអាសូរណាស់_share_ម្នាក់មួយទៅដើម្បីជួយជីវិតក្មេង មើលចុះបងប្អូនក្មួយស្រីតូចកើតមកមានវាសនាអភ័ព្វគួរសង្វេគជាពន់ពេកក្រៃលែងមិនទាន់ដឹងក្តីអីនិងគេផងមានជំងឺគួរអោយរន្ធត់ចិត្តបែបនេះទៅហើយ។ សុំចិត្តមហាជនដោយក្តីមេត្តាករុណាត្រឹមជួយស៊ាឬជួយជូនដំណឹងដល់អ្នកដែលមានចិត្តសប្បុរសធម៌ទាំងក្នុងប្រទេសនិងក្រៅប្រទេសជួយក្មេងតូចនេះផង កុមារីតូច រឹម សៀងហ័រ អាយុ2ខួប ទើបកើតមិនទាន់បានរត់លេងអោយសប្បាយដូចក្មេងដទៃផងត្រូវរងគ្រោះដោយជំងឺដ៌កាចសាហាវដុះសាច់ក្នុងពោះហើមប៉ោងហែលហាល់ពិបាកដកដង្ហើម ពិបាកគេង ដើរមិនរួចញាំឬប៉ៅទឹកដោះមិនបានបត់ជើងតូចបត់ជើងធំក៌ពិបាក ពេលខ្លះគ្នាបត់ជើងមិនចេញរហូតបីបួនថ្ងៃស្ទើរសន្លប់ក៌មាន តាមស្ថានភាពពេលនេះហាក់គ្មានសង្ឃឹុមឡើយ។ ចំណែកសាច់ញាតិពូមីងនិងឪពុកម្តាយក្មេងជាគ្រួសារក្រីក្រគ្មានលទ្ធភាពនាំកូនតូចគួរអោយស្រលាញ់នេះទៅរកពេទ្យជំនាញឡើយហើយកន្លងមកម្តាយឪពុកក្មេងតូចអភ័ព្វនេះក៌បាននាំទៅរកគ្រូខ្មែរនិងមន្ទីពេទ្យគន្ធបុប្ផាជិតវត្តភ្នំរួចហើយដែរក៌ទទួលបានលទ្ធផលមកថាគ្មានសង្ឃឹមឡើយពេទ្យថាបើមានលទ្ធភាពនាំទៅវៀតណាមប្រហែលមានសង្ឃឹម។ កុមារីអភ័ព្វនេះរស់នៅក្នុងបន្ទុកជាមួយម្តាយដែលជាគ្រួសារក្រីក្រ នៅភូមិព្រៃនគរក្នុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង។ ដូចបានរៀបរាប់ខាងលើនិងតាមវីឌីអូឃ្លីបនិងរូបភាពមួយចំនួនឃើញថាក្មេងនេះគួរសង្វេគនិងគួរអោយអាណិតអាសូរពេកក្រៃមើលហើយមើលទៀតស្ទើរស្រក់ទឹកភ្នែកព្រោះឃើញស្ថានភាពដ៌គួរអោយខ្លាចនិងខ្លោចចិត្តបំផុតនេះសូមបងប្អូនអ្នកមានចិត្តសប្បុរសជួយនាងតាមលទ្ធភាពបន្តិចបន្តួចផងចុះកំដាច់ចិត្តណាបងប្អូនកូនគេកូនយើងពិតជាមិនអោយគ្នាជួបរឿងបែបនេះឡើយ។ លេខខ្ញុំបាទអ្នកទទួលថវិកាជួយក្មេង 012540401 0967080007 និងហ្វេសប៊ុក Siek Bunnary សៀក ប៊ុនណារី ។ សូមអរគុណបងប្អូនទុកជាមុនចំពោះបងប្អូនដែលបាន like និង share រួមទាំង comments ។
មានវីដេអូ៖ ប្រភព៖ Siek Bunnary Charity