ជនជាតិចិនចំនួន១០នាក់ បើកឆាកប្រយុទ្ធ ទាំងថ្ងៃ នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ូលីសខេត្តព្រះសីហនុ ជាច្រើននាក់ ក្រោមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បង្ក្រាបបានភ្លាមៗ ករណីជនជាតិចិនមួយក្រុមចំនួន១០នាក់ដែលព្រួតគ្នាប្រើអំពើហឹង្សាទៅលើជនជាតិចិនដូចគ្នា(ជនរគ្រោះ)២នាក់ នៅចំណុច ញូហ្គោលដេនវេលស៍កាសុីណូ មុខភោជនីយ៍ដ្ឋានសាន្តសាន្ត ក្នុងសង្កាត់លេខ៤ ក្រោយបក្ខពួកជនសង្សយ័ចាប់ ជនរងគ្រោះទាំង២វាយធ្វើបាបរួចហើយចាប់ដាក់ក្នុងរថយន្ត ធ្វើទារុណកម្មរហូតដល់សន្លប់ បម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវប៉ូលីសចេញ ប្រតិបត្តិការបង្ក្រាបបាននៅផ្លូវអូរ១ ។
ក្រោយបង្ក្រាបបានជនសង្សយ័ពាក់ពន្ធ័ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីស្រាវជ្រាវរកដើមហេតុនិងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់ រីឯជនរងគ្រោះទាំង២ដែលរងរបួសធ្ងន់ដោយអំពើហឹង្សាពីក្រុមជនសង្សយ័ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់មន្ទីរពេទ្យភ្លាមដែរ ដើម្បីអោយគ្រូពេទ្យព្យាបាល ។ករណីនេះប៉ូលីសអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អជ្ញាធរនិងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណាទោះជាជនជាតិអ្វីក៍ដោយដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អជ្ញាធរនិងសមត្ថកិច្ច មិនលើកលែងឡើយ៕ ប្រភព៖ ហេងលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។