លោកនីកូ ត្អូញត្អែរថា ស្រលាញ់គេខ្លាំង រហូតភ្លេចស្រលាញ់ខ្លួនឯង....(មានវីដេអូ)
-

បុរសសង្ហារដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែ បងប្អូន លោក​ នីកូ ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហាក់មានអារម្មណ៍សោកសៅជាខ្លាំង ព្រោះមនុស្សដែលយើងស្រលាញ់ គេដើរចោលយើង គេមិនខ្វល់ពីយើង ចុងក្រោយមានតែបែកគ្នា។

លោក នីកូ ជាតារាចម្រៀងបែបមនោសញ្ចេតនា ស្រណោះស្រណោក រូបនេះបានរៀបរាប់ទាំងអារម្មណ៍ក្រៀមក្រំថា "ស្រលាញ់គេពេក វង្វេងនឹងគេពេក ធ្វើឲ្យខ្ញុំឈឺចាប់ ធ្វើឲ្យចិត្តវេទសនា! ព្រោះខ្ញុំភ្លេចស្រលាញ់ខ្លួនឯង! "។
បទចម្រៀងថ្មីរបស់តារាចម្រៀងបែបមនោសញ្ចេតនា អន្លង់អន្លោច ឈឺចាប់ នៅពេលដែលមនុស្សដែលខ្លួនស្រលាញ់មិនស្រលាញ់ មិនផ្តល់ភាពកក់ក្តៅ មិនផ្តល់ស្នាមញញឹម ដល់យើង តែបែរជាផ្តល់ស្នាមញញឹមឲ្យម្នាក់ផ្សេងទៀត តើមានអារម្មណ៍ឈឺចាប់ប៉ុណ្ណា?។ ការៀបរាប់នេះ នៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា "ភ្លេចស្រលាញ់ខ្លួនឯង"។ មានអ្នកណាខ្លះ ស្រលាញ់គេខ្លាំង រហូតភ្លេចស្រលាញ់ខ្លួន?????
មានវីដេអូ៖ ដោយ៖ចាន់ ប្រភព៖ Rasmey Hang Meas