សមត្ថកិច្ចបង្រ្កាបទីតាំង លេងល្បែងស៊ីសង តាមអ៊ីនធើណែត ចាប់បានជនសង្ស័យ៦នាក់...
-

ក្រុងតាខ្មៅ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះបង្រ្កាប ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់បាល់ កេណូ និង កន្ទុយលេខ) មួយកន្លែង វេលាម៉ោង ១៤និង៣០នាទី ស្ថិតនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទី១.ឈ្មោះ ប្រាក់ បុងហ៊ុយ ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បុគ្គលិក) ទី២.ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (បុគ្គលិក)។ ទី៣. ឈ្មោះ គាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល(បុគ្គលិក)។ ទី៤.ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកលេង)។ ទី៥.ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ(អ្នកលេង)។ ទី៦.ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង)។ ចំណែកវត្ថុតាងចាប់បានរួមមាន ម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿង. កំព្យូទ័រ០៦គ្រឿង.ម៉ូតូ ០៦គ្រឿង.លុយ ១.៧០០.០០០៛ និង១៣៣$ . ម៉ាស៊ីន គិតលេខ០៣គ្រឿង ៦.កៅអីបត់០៣,កៅអីខ្ពស់០៥,តុ០៣,ម៉ាស៊ីនព្រីន បុងបាល់០២គ្រឿង.រ៉ូល បាល់០៤ដុំធំៗ, ធុងហិបឆ្នោត០១.សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗ.ត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត។
នៅថ្ងៃកើតហេតុសមត្ថកិច្ចបានចុះបង្រ្កាបល្បែងស៊ីសងមួយកន្លែងនៅក្នុងក្រុងតាខ្មៅ ដែលមានយីហោ ស្ពតកាហ្វេ ដែលបានបើក ឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធើណែតនិងចាក់កេណូ KENO មានន័យថា៖ ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា៖ ១.ចាក់ចាប់៥-៧គូរចាញ់ដាច់ទាំង អស់សងដើមគុណនិង២ ២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង ១០០ដុល្លារ ៣.ចាក់៩គូរចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង ២០០ដុល្លារ ៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លារបានទូរស័ព្ទiPhone ចំនួន០១គ្រឿង ៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួល បានម៉ូតូហុងដាឌីមសេរីថ្មីចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ សិស្ស