ក្តុកក្តួលខ្លាំង... កូនប្រុសឈរយំជូនដំណើរអ្នកម្តាយ ខណៈដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនទាន់បានដឹងដំណឹងអាក្រក់មួយនេះនៅឡើយទេ...
ភ្នំពេញ៖ ពិធីបុណ្យសព អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ត្រូវបានបូជានៅថ្ងៃនេះ ដោយឡែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅពុំទាន់បានដឹងពីដំណឹងមួយនេះនៅឡើយនោះទេ។ អារម្មណ៍មួយនេះពិតជាក្តុកក្តួលខ្លាំងណាស់ ខណៈពេលដែលកូនប្រុសសំណព្វចិត្តឈរសំលឹងទាំងទឹកភ្នែក ជូនដំណើរអ្នកម្តាយទៅវិញ។ ចំពោះព្រះរាជសុខភាពរបស់សម្ដេចក្រុមព្រះ បានធូរស្បើយបន្តិចហើយ ដោយកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។ ក្មេងម្នាក់ដែលបាត់បង់អ្នកម្តាយជាទីស្រលាញ់ ស្ថិននៅអំឡុងពេល ត្រូវការអ្នកបីបាច់ មើលថែ ទឹកក្តៅ ទឹកត្រជាក់ ភាពកក់ក្តៅ ការលើកទឹកចិត្ត និងស្នាមញញឹម។ ក្មេងប្រុសម្នាក់ដែលធ្លាប់តែរីករាយ ក្លាយទៅជាក្មេងប្រុសម្នាក់ ដែលមានតែភាពក្រៀមក្រំមកជំនួសទៅវិញ មានអ្នកណាខ្លះយល់ពីអារម្មណ៍មួយនេ។
ដោយ៖ និស្ស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។