មនុស្សចាស់សក់ ស ជូនដំណើរ មនុស្សសក់ ខ្មៅ មានអ្នកណាយល់អារម្មណ៍មួយនេះទេ ថាវាឈឺចាប់ប៉ុណ្ណា...ឪពុកម្តាយជនរងគ្រោះ ស្រែករកយុត្តិធម៏ ខណៈពេលដែលតុលាការ ចេះតែលើកសវនាការ ម្តងជាពីរដង ពីរដងជាបីដង ហើយជនល្មើសនៅតែមិនទាន់ចាប់បានមកផ្តន្ទាទោសទៀត......
-

កណ្ដាល​៖​ ឪពុកម្តាយជនរងគ្រោះ ស្រែករកយុត្តិធម៏ និងចង់ឲ្យតុលាការជួយពន្លឿននីតិវិធីច្បាប់ ក្នុងករណី ជនរងគ្រោះត្រូវបានជនល្មើសចំនួន៥នាក់ កាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃគ្មានមេត្តាអ្វីបន្តិច ដែលហេតុការណ៍បានឡើងតាំងពីថ្ងៃទី២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៧មកម្ល៉េះ។

នៅថ្ងៃទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​លើក​ពេល​សវនាការ​ជា​លើក​ទី​៣​ ដែល​ជាហេតុធ្វើ​ឲ្យ​ឪពុកម្តាយ ជា​ដើម​បណ្តឹង​ សម្តែង​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង​ ។
ជនរងគ្រោះ​ក្នុង​សំណុំ​រឿង​នេះ​ឈ្មោះ​ មឿន​ រ៉ូហ្សា​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ ។
ចំណែកជនល្មើសមានចំនួន៥នាក់ ទី១. ឈ្មោះ​ ផេង​ ណារ័ត្ន​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ (ក្រៅឃុំ) ទី២.ឈ្មោះ​យ៊ិន​ វាសនា​ ហៅ​ កែម​ វាសនា​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ (គេច​ខ្លួន​) ទី​៣.ឈ្មោះ​ថាំង​ ម៉េងហួយ​ ហៅ​ម៉ៅ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ (ក្រៅឃុំ) ទី៤.ឈ្មោះ​ឈុន​ រតនៈ​ ហៅ​ មឿន​ ណាក់​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ (ក្រៅឃុំ) ទី​៥.ឈ្មោះ​ចន​ ភស្ត្រា​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ (គេចខ្លួន​)។
ជនជាប់ចោទ​ទាំង៥នាក់​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​"ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ​"ប្រព្រឹត្ត​នៅ​ភូមិ​ក្រង​ស្វាយ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ តាម​មាត្រា​២២៤នៃ​ក្រម​ព្រហ្មទណ្ឌ​ ។
ឪពុកម្តាយ ជនរងគ្រោះបានប្រាប់ថា កូន​ប្រុស​ត្រូវ​បាន​ក្រុម​ជនល្មើស​កាប់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ តែ​រហូត​មក​ទល់​ពេលនេះ​ គ្មាន​ជនល្មើស​ណាមួយ​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​ទេ​ ។ ទឹកចិត្តជាម្តាយនៅពេលឃើញកូនស្លាប់ទាំងវេទនា បែបនេះគ្មានអ្នកណាម្នាក់អាចនៅស្ងៀមបាននោះទេ ផ្ទុយទៅវិញ​សាលាដំបូង​ខេត្ត​កណ្ដាល​ ហាក់​យឺតយ៉ាវ​ជា​ទីបំផុត​ ដែល​សវនាការ​បាន​លើក​ពេល​៣ដង​មក​ហើយ​ ។
ជាចុងក្រោយ ឪពុកម្តាយរបស់ជនរងគ្រោះសង្ឃឹម​ថា​ សម្តេច​តេជោ​ នឹង​ជួយ​រក​យុត្តិធម៌​ផង​ ។
ដោយ៖ សិស្ស ប្រភព៖ Phorn Sophal