ទឹកប្រាក់ចំនួន១០លានរៀល​ ដែលអ្នកនាង គង់ ចាន់ស្រីមុំ ទទួលបានពីការលក់សំលៀកបំពាក់មួយទឹករបស់អ្នកនាង យកមកជូនដល់មន្ទីរពេទ្យ...(មានវីដេអូ)
-

ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ ក៏បាននាំយកថវិការ មកជូនមន្ទីរពេទ្យ គុន្ធបុប្ផា ដូចដែលបានសន្យាកាលពីពេលព្រឹកមិញនេះ។ នៅក្នុងវីដេអូឃ្លីបមួយ​ បានធ្វើការបង្ហោះពីសកម្មភាពរបស់អ្នកនាង ព្រមជាមួយនឹងស្វាមី ដែលបាននាំយកថវិការមកជូនដល់មន្ទីរពេទ្យ។ អ្នកនាង បានប្រាប់ឲ្យដឹងថា "ថវិការដែលប្រមូលបានពីការលក់សំលៀកបំពាក់មួយទឹករបស់អ្នកនាងទាំងអស់មានចំនួន ១០លានរៀល" នេះបើតាមការរៀបរាប់របស់អ្នកនាង។ អ្នកនាង ហាក់មានអារម្មណ៍សប្បាយរីករាយជាខ្លាំង និងមានសេចក្តីរំភើបផងដែរ ក្នុងនាមអ្នកនាងជាពលរដ្ឋម្នាក់ ដែលបានចូលរួមចំណែកជួយដល់ប្អូនៗ ក៏ដូចជាសង្គម។ គួររំលឹកផងដែរថា អ្នកនាង និងស្វាមីក៏ធ្លាប់បានបរិច្ចាកទឹកប្រាក់ម្តងរួចមកហើយ កាលពីឆ្នាំមុន៕

មានវីដេអូ៖ ប្រភពៈ Kong chansreymom