រន្ធត់ចិត្តណាស់...តារាសម្តែង លោក ឃីម រតនៈ ប្រាប់ថា លោកនឹងផ្តល់ស្នាមញញឹម ទៅកាន់ពិភពលោកមួយនេះ បន្ទាប់ពីគ្មានវត្តមានរបស់លោកតទៅទៀត ...
-

តារាសម្តែង លោក ឃីម រតនៈ រៀបរាប់ទាំងភាពឈឺចាប់ និងសោកសៅ ថា "រស់នៅម្នាក់ឯងក៏បាន ហើយចាប់ពីពេលនេះតទៅ បើអាណិតនិងស្រលាញ់រាប់អានខ្ញុំមែននោះ។ សូមកំរំខានជិវិតខ្ញុំទៀតណាអី កុំយកខ្ញុំធ្វើហ្គេមធ្វើជាល្បែងដើម្បីផលប្រយោជន៌ខ្លួន! សំលាប់ទឹកចិត្តខ្ញុំប៉ុណ្នឹងគឺធ្ងន់ធ្ងរពេកហើយ ខ្ញុំឆ្អែតខ្លាំងបំផុតដែរ តែខ្ញុំក៏មិនដែលខឹងឡើយ។ សំរាប់តាំងចិត្តធ្វើអាក្រក់ដូចអ្វីដែលគេធ្វើដាក់ខ្ញុំនោះទេ ទុកអោយទេវតា កាត់ក្ដីអោយចុះ។ ខ្ញុំសូមពេលនៅស្ងៀមស្ងាត់មិនចង់គិតអ្វីទៀតទេ ព្រោះខួរក្បាលខ្ញុំ ពីមួយថ្ងៃទៅមួយថ្ងៃហត់និងគិតតែពីរឿងគេ ឡើងលើសហើយ ។ សូមអោយខ្ញុំមានពេលវេលាសំរាប់ខ្លួនឯងខ្លះផងណា ខ្ញុំសូមចិត្តផងចុះ ។ ព្រោះពេលនេះខ្ញុំកំពុងមានជំងីធ្ងន់ហើយ ហេតុអ្វីបាជានៅតែមិនអោយខ្ញុំដេកលក់បិទភ្នែកស្រួលសោះចឹងហ្អារ ! ហេតុអ្វីនៅតែចង់កម្មទៀត? ខ្ញុំមិនចង់បានគុណស្រាយពីអ្នកណាមកវិញទេ តែសូមកំមករំខានជិវិតខ្ញុំទៀតអីណា ។ សូមពេលសំរាក់ព្យាបាលជំងឺផ្លូវចិត្តរបស់ អោយបានអោយបានឆាប់ជាវិញ ខ្ញុំនិងបន្តកាងាក្នុងក្ដីស្រម៉ៃពិតប្រាកដដែលខ្ញុំប្រាថ្នា ។ ព្រោះជីវិតខ្ញុំសល់ពេលតិចណាស់សំរាប់ជាតិនេះ ហើយជំងឺនេះបានធ្វើអោយខ្ញុំមានអារម្មណ៍ខ្លាចចិត្តមនុស្សខ្លាំងណាស់ ខ្លាចណាស់មនុស្សមានល្បិចពិសពុល យកមិត្តិភាពបេះដូងមនុស្សធ្វើជាឧបករណ៍ ព្រោះតែចង់មានជ្រុលនោះ ។ ដោយសារតែស្រលាញ់រាប់អានមនុស្សខុស រាប់អានចំតែ មនុស្សដែលមានតែមនោសញ្ចេត្តនាក្លែងក្លាយ និងមនុស្សអាត្មានិយមច្រើននាក់ពេក ទើបខ្ញុំមានជំងឺផ្លូវចិត្តបែបនេះ។ ហើយម្នាក់ៗបើមិនធ្វើអ្វីល្អមកខ្ញុំវិញទេ ក៏សូមកំតែមើលងាយទិកចិត្តរបស់ខ្ញុំវិញទៅបានហើយ ។ មានអី មិនធ្វើល្អនិងខ្ញុំវិញហ្អីចុះខ្ញុំ ថែមទាំងម្នាក់ៗច្រើនតែយករឿងយកបញ្ហារនិងមានទាំងទុក្ខព្រួយទៀតមកទម្លាក់ដល់ខ្ញុំ ម្ដងហើយម្ដងទៀត ។ សូមចប់ត្រឹមនិងទៅបានហើយ ខ្ញុំសូមប្រាប់ថាខ្ញុំមិនខឹងទេព្រោះថាវាជាកម្មខ្ញុំចុះ។ មួយជិិវិតនេះសូមធ្វើតែល្អទោះគ្មានអ្នកមនុស្សមើលឃើញ ក៏អ្នកតានិងទេវតា គាត់ឃើញច្បាស់ដែរ ។"

លោក ឃីម រតនៈ និយាយថា លោកមានជំងឺធ្ងន់ជាយូរមកហើយ ហើយគាប់ជួនជាលោកមិនមានលទ្ធភាពមើលតាមដាន់ជំងឺនោះអោយដិតដល់ផង ទើបធ្វើអោយជំងឺរបស់លោកធ្លាក់ដល់ដំណាក់កាលចុងក្រោយ។ លោកថាស្ថានភាពសុខភាពរបស់ខ្លួន កាន់តែពិបាកជាងមុន ដោយសារទី១មានការបំបាក់ទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនផង និងទី២ដោយសារតែជំងឺនោះកាន់តែធ្វើទុក្ខផង។ លោកថាខ្លួនមានអាការៈអស់កម្លាំងមិនដូចមុន មានអាការៈហូរឈាមតាមច្រមុះ ហើយអ្វីដែលធ្វើទុក្ខបំផុតគឺមានអាការៈដំបៅធ្ងន់ធ្ងរនៅផ្នែកពោះវៀនធំ ដែលធ្វើអោយលោកហូរឈាមតាមទ្វារធំជាប្រចាំ ព្រោះតែព្យាបាលលែងកើត។
តារាវ័យក្មេងរូបនេះក៏បានបន្ថែមទៀតថា "ទោះខ្ញុំកំពុងតែមានជំងឺបៀតបៀនសុខភាពរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែចង់បន្តផ្ដល់ស្នាមញរញឹម ដោយក្ដីរីករាយបំផុតជូនបងប្អូនជនរួមជាតិជាទីស្រលាញ់បន្តទៀត។ ខ្ញុំបាទ ឈ្មោះ ឃីម រតនះ ជាតារាសំដែង សូមអគុណ សំរាប់កាផ្ដល់មហាកេត្តិយស ដល់ខ្ញុំបាទ ពីលោក តារា រ័ត្ន ប្រធានគ្រុប ( គ្រួសារតារាកម្ពុជា ) និងម្ចាស់កម្មវិធី សម្រស់ឯកវាយនភណ្ឌ ។ ចុងក្រោយខ្ញុំបាទក៏សូមអគុណដល់បងប្អូនទាំងអស់គ្នាដែរតែងតែស្រលាញ់រាប់រាននិងជួយជ្រុំជ្រែងខ្ញុំបាទរហូត ទាំងកាផ្ដល់យាន្តជំនិះសំរាប់ខ្ញុំបាទធ្វើដំណើគ្រប់កម្មវិធី ក៏ជាកាផ្ដល់ថវិកាយ៉ាងច្រើនជួយដល់ខ្ញុំបាទក្នុងកាពយ្យាបាលជំងឺ សូមជូនពរអោយប្អូនទាំងអស់គ្នាមានសុខភាពល្អនិងជោគជ័យគ្រប់យ៉ាង សូមអគុណ ។"
លោកបង្ហោះសារទាំងសោកសៅបន្តទៀតថា "ស្នាមញរញឹមរបស់ម្នាក់នេះ និងចាក់ចេញកាន់តែឆ្ងាយទៅៗហើយ សូមទោសដែលខ្ញុំមិនអាចបន្តវាកំដរពិភពលោកមួយនេះបានយូជាងនេះ។ ខ្ញុំសង្ឃឹមថាយ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ដែរយល់ច្បាស់ពីស្នាមញរញឹមមួយនេះបន្ទាប់គ្មានថ្ងៃវិលវញបាននោះ។"
ប្រភព៖ Khim Ratanak