ក្រុងព្រះសីហនុ បុកតកន្ទុយគ្នាទៀតហើយ!!! រថយន្ត៥គ្រឿង បុកតកន្ទុយគ្នា បណ្ដាលអោយ ស្រ្ដីពោះធំម្នាក់ រងរបួសត្រូវដឹងទៅកាន់ មន្ទីពេទ្យភ្លាមៗ
ស្រុកព្រៃនប់ៈ កាលពីម៉ោងជាង៧យប់ ថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីរថយន្ត៥គ្រឿង បុកតកន្ទុយគ្នាទៀតហើយ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ហេតុការណ៏នេះកើតឡើងដោយ រថយន្ត ចំនួន០៥គ្រឿង មានរថយន្តកុងតឺនរ័២គ្រឿងរថយន្តហាយឡិនឌរ័១គ្រឿង រថយន្តដឹកសំរាម១គ្រឿង និងរថយន្តតួរីសខ្នាតធំ១គ្រឿង។ បើតាមសេចក្តីរាយការណ៏របស់សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលបង្កហេតុដំបូងគឺ រថយន្តដឹកកុងតឺន័រ ០១គ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោត រថយន្តនេះក៏បានរ៉េចង្កូតមកខាងឆ្វេងដៃបុកនឹងរថយន្ត ០១គ្រឿងដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យរថយន្តចំនួន ០៣គ្រឿងទៀតមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ បុកពីក្រោយបន្តគ្នាតែម្ដង ។ ក្នុងគ្រោះថ្នាក់ចរាចរណ៏មួយនេះ គឺបណ្ដាលឲ្យស្រ្តីមានផ្ទៃពោះម្នាក់ឈ្មោះ ពេជ្រ ស្រីអូន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របួសនិងបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។