ប៉ោយប៉ែត ៖ បន្ទាប់ពីទទួលបានដំណឹងពីប្អូនប្រុស Somnok PL ថាមានគ្រួសារពិការហើយក្រីក្រ នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨ ខ្ញុំបាទ និង ក្រុមការងាររបស់ប្អូនប្រុស Somnok PL បាននាំយកអំណោយសប្បុរសជនទៅជូនដល់លោក ទុយ តឹម អាយុ ៥៥ ឆ្នាំ ពិការងាប់មួយចំហៀងខ្លួនដើរមិនរួច មានកូន ៣ នាក់ មានជីវភាពក្រីក្រ គ្មានដីធ្លីផ្ទះសំបែង រស់នៅក្នុងខ្ទមជរាសង់លើចឹញ្ចើមផ្លូវស្ទើរលិចទឹកនៅភូមិ បាលីលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អំណោយដែលបានផ្ដល់ជូនរួមមាន រទេះរុញជនពិការ ១គ្រឿង អង្ករ ៥០ គ.ក្រ មី ២កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ ដប ទឹកស៊ីអ៊ីវ ៦ ដប ស្កស ១ គ.ក្រ ថវិកា ២០០០០០ រៀល ។ សប្បុរសជនដែលបានចូលរួមឧបត្ថម្ភមាន ៖ ១- លោក គ្រួច អាន និង ភរិយា ឧបត្ថម្ភ រទេះរុញជនពិការ ១គ្រឿង ២- លោក ឌី សុវណ្ណ និង ភរិយា ម្ចាស់ហាងលក់ទូរស័ព្ទ យីហោ សុវណ្ណពីរ នៅផ្លូវលេខ ១ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ឧបត្ថម្ភ អង្ករ ៥០ គ.ក្រ មី២ កេស ត្រីខ ១០កំប៉ុង ស្កសរ ១គ.ក្រ ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប ។ ៣- លោក ផែង វណ្ណៈ និង ភរិយា ឧបត្ថម្ភ ថវិកា ២០០០០០ រៀល ។ សូមអរគុណ និង ជូនពរដល់សប្បុរសជនទាំងអស់ដែលតែងតែឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់យើងខ្ញុំ សូមជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន គ្រប់ៗគ្នា ។
ប្រភព៖ Vannak Pheng