លោក ដួង សុខគា ពោលពាក្យថា ងាកចូលពេទ្យ ងាកនឹកពេទ្យ...
-

ភ្នំពេញ៖ ពិធីករសម្បូរវោហារ លោ​ក ដួង សុខគា ដែលទទួលបានការគាំទ្រ និងបានការសរសើរពីបងប្អូន ដែលរូបលោកបានជួយមិត្តភិក្តមានជំងឺប្រសៃប្រសាទ ស្រាប់តែពេលនេះរូបលោក មានជំងឺគ្រុនញាក់ញ័រ សុំកម្លាំងចិត្តពីបងប្អូនថា "សូមឲ្យកម្លាំងចិត្តមួយមក បងប្អូន"។ ពិធីកររូបស្រស់រូបនេះ បានលើកឡើងនៅបណ្តាញសង្គមរបស់លោកថា "ងាកចូលពេទ្យ ងាកនឹកពេទ្យ!! ថែរក្សាសុខភាព រដូវមូសខ្លាហើយ! ហើយអាកាសធាតុក៏យ៉ាប់ទៅទៀត។ កុំឲ្យទ្រោមប្រាណដូចខ្ញុំ យប់មិញអត់បានគេងមួយយប់! រងារញ័រញាក់!"។ ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើនខមិនថា "សូមវត្ថុសាកសិទ្ឋនិងព្រះដែលមានបារមីជួយតាមថែរក្សាឲ្យបងបានជាក្នុងពេលឆាប់ៗនេះផងចុះ។"លោក៏បានផ្ងើរសារទៅកាន់អ្នកគាំទ្រ និង ប្រិយបងប្អូន ថា "សូមអរគុណណាស់បងប្អូនទាំងអស់"

ដោយ៖ និមល ប្រភព៖ សុខគា ខេមរ តន្ត្រី