ភ្នំពេញ ៖ តារាសម្តែង និងជាពិធីករមួយរូប ដែលលោកអ្នកបានស្គាល់ ពិសេសលោកក៏តែងតែជួយដល់សង្គមជាច្រើនផងនោះ ស្រាប់តែកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោកបានបង្ហោះសារសោកសៅ និងក្តុកក្តួលយ៉ាងខ្លាំង ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ ព្រមទាំងព្រួយបារម្ភ ពេលឃើញលោក អ៊ឹម ជីវ៉ា បង្ហោះសារ អមជាមួយនឹង រូបភាពយ៉ាងក្រមមក្រំំផងនោះ។ លោកបានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ខ្ញុំពិតជាគ្មានអាម្មណ៍នៅក្នុងខ្លួនទេពេលនេះ ខ្ញុំពិតជាសូមអរគុណបងប្អូនមិត្តភក្តិទាំងអស់ដែលបានបារម្មណ៍ដល់ខ្ញុំ បើសិនជាថ្ងៃខាងមុខ ខ្ញុំគ្មានឡានម៉ូតូជិះ គ្មានផ្ទះនៅ នោះមិនមែន ខ្ញុំយកលុយលេងល្បែង យកលុយដើសុីផឹក ឬចាញ់បោក ឬរកសុីខាតឡើយ កុំស្អប់ខ្ពើមខ្ញុំ រាប់អានខ្ញុំផង ។ សុំទោសដែលខ្ញុំមិនអាចបកស្រាយបាន ហើយក៏ខ្ញុំមិនអាចបញ្ចេញបញ្ហារបស់ខ្ញុំអោយទៅអ្នកណាម្នាក់ដឹងដើម្បីរំខានពួកគាត់នោះទេ ខ្ញុំនិងគ្រួសារខំប្រឹងអោយអស់ពីលទ្ធភាព ដើម្បីអោយឆ្លងកាត់ជំងឺដ៏កាចសាហាវមួយនេះ ។ ជីវិតខ្ញុំធ្លាប់តែសួសុខទុក្ខគេតាមមន្ទីពេទ្យតែពេលនេះវាធ្លាក់មកដល់ខ្ញុំនិងគ្រួសារម្តងហើយ តែមិនអីទេ ខ្ញុំត្រូវតែស៊ូរហូតដល់លទ្ធផលដង្ហើមចុងក្រោយ ។ ខ្ញុំពិតជាមានអារម្មណ៍ខ្មាស់ខ្លួនឯងណាស់ ដែលខ្ញុំមនហ៊ានប្រាប់បងប្អូន ព្រោះមិនចង់អោយអ្នកណាដៀលខ្ញុំទេ សូមអរគុណបងប្អូនមិត្តភក្តិទាំងអស់គ្នាដែលលើកទឹកចិត្តបារម្មណ៍ដល់ខ្ញុំ ដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទៈ អុឹម ជីវ៉ា"។ លោកបានបន្ថែមទៀតថា "សុំទោសបងប្អូនមិត្តភក្តិ រសៀលនេះ ខ្ញុំសុំបិទប្លុក Account Facebook របស់ខ្ញុំមួយរយៈហើយណា ខ្ញុំមិនចង់រំខានបងប្អូនណាទៀតទេ ហើយក៏មិនចង់អោយអ្នកណាមើលមកថាខ្ញុំទន់ជ្រាយដែរ ក្នុងដំណាក់កាលមួយនេះ ខ្ញុំពិតជាធ្លាក់ទឹកចិត្ត បាក់ទឹកចិត្តខ្លាំងណាស់ ហើយគ្មានភាពជឿជាក់លើខ្លួនឡើយ តែ ទោះបីបាក់ទឹកចិត្តយ៉ាងណា ខ្ញុំត្រូវរឹងមាំ បន្តរទៀត...., ព្រោះខ្ញុំជាជំហរគ្រួសារទាំងមូល !! បងប្អូនកុំបារម្មណ៍អី ខ្ញុំមិនអីទេ....! រស់ជាតិជីវិតគឺមានជូមានចត់ មានជោគជ័យ បរាជ័យ មានសើច មានសប្បាយ មានយំ មានកើតទុក្ខ កើត ចាស់ ឈឺ ស្លាប់ គ្មានអ្នកណាចៀសផុតឡើយ !! ជាតិនេះខ្ញុំមិនដែលបានសាងបាបកម្មលើអ្នកណាទេ អំពើល្អខ្ញុំបានធ្វើអស់ហើយ តែបើរឿងរ៉ាវអាក្រក់នៅតែធ្លាក់មកលើខ្ញុំនិងគ្រួសារ គឺចាប់ទុកថាជាបាបកម្មដែលខ្ញុំសាងពីជាតិមុនទៅចុះ !!! ។ ខ្ញុំមិនអីទេ ខ្ញុំត្រូវតែតស៊ូរហូត ដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទៈ អុឹម ជីវ៉ា"។
ដោយ៖ និមល ប្រភះព៖ អុឹម ជីវ៉ា