ស្ត្រី​ចំណាស់​ជនជាតិ​វៀតណាម អាយុ​៧០​ឆ្នាំ ទ្រហោយំ លុតជង្គង់​សុំអង្វរ​ សមត្ថកច្ចកុំបញ្ជូន​គាត់​ត្រឡប់​ទៅ...
-

បន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​ជនជាតិ​វៀតណាមម្នាក់​ អាយុ​៧០​ឆ្នាំ ទ្រហោយំ លុតជង្គង់​អង្វរ​សមត្ថកច្ចកុំបញ្ជូន​គាត់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ប៉ុន្តែ​សមត្ថកិច្ច​កម្ពុជា​និយាយ​ថា អាណិត​ដែរ តែ​ប្រទេស​មានច្បាប់​។ ហេតុការណ៍​ដ៏​កម្រ​នេះ បាន​កើតឡើង​នៅ​​ទីតាំង​ទទួល​ពលករ​ត្រឡប់​ពី​ថៃ ក្នុងភូមិ​-​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ស្រ្តីចំណាស់ឈ្មោះ ភូ អាយុ​៧០​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​រើស​អេ​ត​ចាយ និង​សុំទាន​នៅ​ក្រុង​បាងកក ប្រទេស​ថៃ មាន​ទីលំនៅ​ភូមិ​អាងយ៉ាង ឃុំ​ចុក ស្រុក​យ៉ាង​អឺយ ខេត្ត​ឧត្តុ​ង ​ប្រទេស​វៀតណាម​។
បើតាមសមត្តីសមត្ថកិច្ចបានប្រាប់ថា កាលពី​ថ្ងៃ​ទី​១៩ មិថុនា ២០១៨ ស្ត្រី​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង​ជា​មួយ​​ពលករ​ខុសច្បាប់ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត។ នគរបាល​អន្តោប្រវេសន៍ និង​នគរបាល​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញដូរ បានប្រាប់ថា ជនជាតិវៀតណាម ព្រមទាំងមិនចេះភាសាខ្មែរទាល់តែសោះ សមត្ថកិច្ច​កម្ពុជា​ក៏​ទំនាក់ទំនង​ទៅ​ភាគី​ថៃ​ឱ្យ​ដឹក​ស្ត្រី​វៀតណាម​រូប​នេះ​តាម​រថយន្ត​ទ្រុង​ទៅ​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​។
បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចមក ស្រ្តីចំណាស់ខាងលើតជង្គង់​លើកដៃ​សំពះ និង​ទ្រហោ​រយំ​សុំ​ក្តី​មេត្តា​ដោយ​និយាយ​ថា កុំ​បញ្ជូន​គាត់​ទៅ​ប្រទេស​ថៃ​វិញ​អី​។
លោក​វរសេនីយ៍ត្រី អោ​ក សំ​ណុ​ក បាន​ប្រាប់​ថា ​ស្ត្រី​ខាង​លើ​​គ្រប់​គ្នា​ហាក់​អាណិត​ដែរ ប៉ុន្តែ​ប្រទេស​មានច្បាប់ ហើយ​ស្ត្រី​ខាងលើ​បាន​ខុសច្បាប់​លើ​​ដី​ថៃ ចឹ​ង​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ត្រូវ​តែ​ឲ្យ​ភាគី​ថៃ​បញ្ជូន​ត្រឡប់​ទៅ​ថៃ​វិញ ព្រោះ​កម្ពុជា​មិនមែន​ជាទី​តាំង​ទទួល និង​ធ្វើ​អ្វី​ដែល​ខុសច្បាប់​ឡើយ​៕
ដោយ៖ សាយ