នគបាលនៃស្នងការដ្ឋាន ខេត្តកណ្តាល ចុះបង្ក្រាប ទីតាំងចាក់បាល់ ចាក់កេណូ និងកន្ទុយលេខ មួយកន្លែង បានឃាត់ខ្លួនមនុស្ស៦នាក់ រឹបអូសម៉ាស៊ីនកុំព្យូទ័រជាង២០គ្រឿង
ខេត្តកណ្តាលៈ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ នគបាលនៃស្នងការដ្ឋាន ខេត្តកណ្តាល ចុះបង្ក្រាប ទីតាំងចាក់បាល់ ចាក់កេណូ និងកន្ទុយលេខ មួយកន្លែង ស្ថិតក្នុងភូមិតាខ្មៅ១ ក្រុងតាខ្មៅ បានឃាត់ខ្លួនមនុស្ស៦នាក់ រឹបអូសម៉ាស៊ីនកុំព្យូទ័រជាង២០គ្រឿង។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងចាក់បាល់តាមប្រព័ន្ធអ៊ីនធឺណែត និងចាក់កេណូ KENO និងកន្ទុយលេខ ក្នុងហាងកាហ្វេយីហោ ស្ពតកាហ្វេ ស្ថិតក្នុងភូមិតាខ្មៅ១ បានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៦នាក់ រឹបអូសម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿង កំព្យូទ័រ០៦គ្រឿង ម៉ូតូ០៦គ្រឿង លុយ ១.៧០០.០០០៛ និង១៣៣$ ម៉ាស៊ីនគិតលេខ០៣គ្រឿង កៅអីបត់០៣ កៅអីខ្ពស់០៥ តុ០៣៧ ម៉ាស៊ីនព្រីនបុងបាល់០២គ្រឿង រ៉ូលបាល់០៤ដុំធំៗ ធុងហិបឆ្នោត០១ សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗ ត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។