កែវ អាលីយ៉ា ដេកពេទ្យយ៉ាងកំសត់ គ្មានសាច់ញាតិទៅអើពើរ សូម្បីតែលុយទិញខោអាវស្លៀកក៏គ្មាន គ្មានសូម្បីតែទិញបាយសម្លញុាំ ត្រឹមតែមួយ៣ពាន់រៀលសោះ...
-

ភ្នំពេញ ៖ ឌីជេល្បីឈ្មោះពេលនេះកញ្ញា កែវ អាលីយ៉ា ធ្លាប់តែបង្ហាញភាពស៊ិចស៊ី និងកាច់រាងយ៉ាងស្រស់ស្អាតបែរជា​ធ្លាក់ខ្លួន​ឈឺសាច់ឈាមធ្លាក់ចុះស្គម សម្រាក​នៅ​មន្ទីរពេទ្យ តែ​ម្នាក់ឯង​គ្មាន​ឃើញ​មនុស្ស​ជិតដិត​នៅ​ក្បែរ​នោះ​ទេ​។ ពិតជាខ្លោចចិត្តបំផុតសូម្បីតែបន្ទប់សម្រាក គឺនៅរួមគ្នាសម្រាប់តែអ្នកជំងឺអត់ៗក្រីក្រ នាង​សម្រាក​​ពេទ្យ​ជា​ច្រើន​ថ្ងៃ​គ្មាន​លុយកាក់​ចំណាយ ហើយ​១​ថ្ងៃ​ៗ​កាន់តែ​ខើច​ឡើង​ៗ​សូ​ម្បី​តែ​ចំណី​បាយ​សម្ល​១​ចាន​ត្រឹម​៣​ពាន់​រៀល​ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ​។

តាម​ប្រភព​អ្នក​ជិតដិត​ម្នាក់​ដែល​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​តទៅ​សួរសុខទុក្ខ ហើយដេកនៅនឹងគ្រែតែម្នាក់ឯងយ៉ាងកំសត់ គ្មានសាច់ញាតិនៅជិតដូចអ្នកជំងឺផ្សេងៗទេ។ អា​លី​យ៉ា រៀបរាប់ទាំងទឹកភ្នែក ធ្លាប់តែជាតារាម្នាក់នឹងគេ តែពេលនេះសូម្បីតែម្ជូរ ក៏គ្មានលទ្ធភាព​ទិញ​មក​ញ៉ាំ​ដែរ​។
បើតាមការឲ្យដឹងពីអាលីយ៉ាថា​ ខ្លួនមាន​ជំងឺ​រលាក​ទងសួតហើយ​មុន​មក​កាល់​ម៉ែ​ត​នាង​បាន​ដេក​សម្រាក​ព្យាបាល​នៅ​សៀមរាប ទើបតែ​មក​ភ្នំពេញ​បាន​មួយ​អាទិត្យ​ជាង​។ ពេលនេះសង្ឃឹម​សមាគម​សិល្បៈ​មាន​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​ប្រធាន​ជ្រាប​ដំណឹង​នេះ និងជួយដល់នាងផងដែរ។
ដោយ៖ និមល ប្រភព៖ New Aaliyah Liyah