គួរប្រុងប្រយ័ត្ន!!! បុរសជនបរទេស ជាអ្នកជំនួញម្នាក់ ជិះម៉ូតូឡាំប្រុយតា ឥណ្ឌា បំណងឡើងយន្តហោះ ត្រូវក្រុមចោរ ឆក់យកកាបូបលុយ អស់លុយប្រមាណ ជាង៣ម៉ឺនដុល្លារ
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ (ផ្លូវព្រះមុន្នីរ៉េត) ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសជនបរទេស ជាអ្នកជំនួញម្នាក់ ជិះម៉ូតូឡាំប្រុយតា ឥណ្ឌា បំណងឡើងយន្តហោះ ត្រូវក្រុមចោរ ឆក់យកកាបូបលុយ អស់លុយប្រមាណជាង៣ម៉ឺនដុល្លារ។
ជនរងគ្រោះ ដោយចេះនិយាយភាសាខ្មែរខ្លះៗ បានអោយដឹងថា រូបគាត់មកស្នាក់នៅស្រុកខ្មែរច្រើនឆ្នាំហើយដោយប្រកបមុខរបរជាអ្នកជំនួញ ហើយនៅមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរ ចេញពីផ្ទះរបស់គាត់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ តាមឡាំប្រុយតា ឥណ្ឌា ក្នុងគោលដៅឆ្ពោះទៅកាន់ព្រលានយន្តហោះ ដើម្បីធ្វើដំណើរទៅប្រទេសកំណើតរបស់គាត់ លុះដល់ចំណុចស្តុបផ្សាដើមគរ ផ្លូវ២១៧ (ផ្លូវព្រះមុន្នីរ៉េត) ក៏លេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូ២គ្រឿង បានមកធ្វើសកម្មភាពឆក់ យកកាបូបស្ពាយរបស់គាត់ ដែលមានលុយជាង៣០០០០ដុល្លារ ហើយក្រុមចោរយកទៅបានដោយសុវត្ថិភាព។ ក្នុងហេតុការណ៏នេះផងដែរ ក៏បណ្តាលអោយជនបរទេសរូបនេះរងរបួសរលាត់ដៃជើងផងដែល។ ក្រោយពេលកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ តែដោយរឿងនេះមិនមែនកើតឡើងនៅប៉ុស្តិ៍សមត្ថកិច្ចក៏បានអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលបឹងសាឡាងវិញ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។